រថយន្ដយីឌុបដឹកឈើខុសច្បាប់​ ចាប់បាន២០នាទីដោះលែងវិញ

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ បុរសពីនាក់ដែលជាព្រូនិងតៃកុងរថយន្ដដឹកឈើត្រូវបានជាប់ខ្នោះដៃជាមួយគ្នារបស់សមត្ថកិច្ចចម្រុះស្រុកអន្លង់វែងខេត្តឧត្តមានជយ័ក្រោយពីពួកគេទាំងពីនាក់បានប៉ុនប៉ងបុកកំទេចរថយន្ដសមត្ថកិច្ចនិងប៉ុនប៉ងសម្លាប់រួចព្យាយាមបើករត់គេច។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង10យប់ថ្ងៃទី17ឧសភាឆ្នាំ2017ស្ថិតនៅលើកំណាត់ផ្លូវជាតិ174ឆ្ពោះពីស្រុកអន្លង់វែងទៅខេត្តឧត្តមានជយ័ស្ថិតក្នុងភូមិអភិវឌ្ឍន៍ឃុំអន្លង់វែងស្រុកអន្លង់វែង។

បើតាមការអោយដឹងពីសមត្ថកិច្ចនៅក្នុងហេតុការណ៍មកថាក្រោយពីទទួលបានសេច្ចក្ដីរាយការណ៍មកថាមានរថយន្ដម៉ាកយីឌុបចំនួន3គ្រឿងពណ៌ទឹកប៊ឹចអត់ស្លាកលេខមានផ្ទុកបទល្មើសប្រភេទឈើក្រហមអត់ច្បាប់ចំនួនបីរថយន្ដម៉ាកយីឌុបពេលមកជិតដល់កន្លែងកើតហេតុពួកគាត់បានស្ទាក់រថយន្ដបានតែមួយគ្រឿងតែប៉ុន្នោះរីឯពីគ្រឿងផ្សេងទៀតបានបើរត់គេចបាត់ស្រម៉ោល។ពេលសមត្ថកិច្ចជាច្រើនស្ថាបន្ន័នាំគ្នាប្រដេញស្ទាក់ក៍ត្រូវបានរថយន្ដដឹកឈើបុកពីក្រោយក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតៃកុងនិងវាយខ្នោះតែម្ដង។

តែក្រោពីកាឃាត់20នាទីក្រោយត្រូវបានដោះលែងវិញពីព្រោះមានអ្នកមានអំណាចធំៗនៅក្នុងខេត្តអន្តរាគមន៍។ដោយមេឈ្មួញថាមេៗធំៗនៅក្នុងខេត្តឧត្តមានជយ័ទាំងមូលគេបានប្រាប់រួចរាល់អស់ទៅហើយមិនអាចរំលងបានឡើយ។គូសបញ្ជាក់ផងដែថានៅក្នុងខេត្តឧត្តមានជយ័សព្វថ្ងៃសកម្មបទល្មើសព្រៃឈើបានកើតឡើងយ៉ាងគគ្រឹកគគ្រេងហើយល្បីថាសុទ្ធសឹងនាក់មានអំណាចគ្រាក់ៗនៅពីក្រោយខ្នងទាំងអស់នាក់ណាក៍មិនហ៊ានប៉ះពល់ដែរ។ក្នុងនោះគេតែងតែសង្កេតឃើញដូចជាបទល្មើសក្រញូងនិងឈើក្រហមជាដើម។

សព្ទថ្ងៃសមត្ថកិច្ចនិងសមត្ថកិច្ចជុំនាញក៍ដូចជាអាជ្ញាធរស្រុកខេត្តមួយចំនួនអសកម្មក្នុងការអនុវត្តច្បាប់ស្ដីអំពីព្រៃឈើនេះតែម្ដងពោលគឺត្រូវថ្នាំសណ្តំរបស់ក្រុមឈ្មួញអស់ទៅហើយ។លោកសូតស៊ីសុខឃៀងប្រធានមន្ទីកសិកម្មខេត្តឧត្តមានជយ័បានអោយដឹងតាមទូសព្ទ័ថាលោកមិនបានដឹងរឿងអ្វីទេទោះជាលោកខនខែមនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងកាក់ជាប់ក៍ដោយលោកថាអ្នកណាធ្វើអ្នកនោះទទួលខុសត្រូវដោយខ្លួនឯង ៕  ប៉ែន នួន 

...

68f0b86f-614d-492c-8e53-18d599770bed 739ebdd6-0a12-49ec-86d7-025ae589969b 5c65e0ae-d6a9-40fc-a13f-d0e9784df0eb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print