ពលករខ្មែរ​៤នាក់ស្លាប់ និងរបួស៣នាក់ គ្រោះថ្នាក់ចរាចរ​នៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ ៖ ពលករខ្មែរ៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួស ខណៈដែលពួកគេបាននាំគ្នាជិះរថយន្តតាក់ស៊ីចូលទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបឧប្បទ្ទវហេតុនៅតាមដងផ្លូវ ដោយបុកជាមួយរថយន្តធុនធំមួយគ្រឿងធ្វើដំណើរស្របទិសគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និង១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងតម្រួតថៃ បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងន់ ម៉ាកហ៊ីណូ ប្រភេទសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ70.0980 និង70-3116 ដោយរថយន្ត នីសាន់ ស្ថិតក្នុងសភាពខ្ទេចខ្ទី ព្រមទាំងមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ ដោយនៅពេលនោះមេឃក៏កំពុង ធ្លាក់ភ្លៀងយ៉ាងខ្លាំង ។

បច្ចុប្បន្នសពកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីទាក់ទងទៅអគ្គកុងស៊ុល និងបញ្ជូនមកស្រុកកំណើត ហើយករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែ ការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរ ងងុយដេកផងក៏មិនដឹង ៕

18556989_668447316673695_3487542626017037563_n 18556193_668447350007025_7959212668876030608_n 18486058_668447326673694_4677977837965923395_n 18486443_668447386673688_7891552390242727606_n 18485736_668447430007017_385637182813342681_n 18485467_668447456673681_9007368653893693528_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print