ការដែលស្ត្រីនៅក្នុងរាជ្យវង្ស មិនអាចស្នងរាជ្យ បានឡើយ ហើយថែមទាំងបាត់បង់ តំណែងជាព្រះនាងទៅទៀក្រោយពេល សម្រេច បោះបងតំណែងទៅរៀបការជាមួយ មនុស្សធម្មតាម្នាក់ មិនជាប់ខ្សែរាជវង្ស បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋជប៉ុន អំពី ហានិភ័យនសវិបត្តិ ខ្វះអ្នកស្នងរាជ្យនៅពេលអនាគត់។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា ព្រះនាង Mako ព្រះជន ២៥វស្សាជាបុត្រីច្បង របស់ ព្រះរាជ្យបុទ្រ Akishino នឹងត្រូវផ្ជាប់ពាក្យជាមួយមេធាវី ដែលមានអាហុស្មើរគ្មាន គឺលោក Kei Komuro ហើយរៀបការនៅឆ្នាំក្រោយ។
ព័ត៌មានស្តីពីការរៀបការខាងលើ បានធ្វើឲ្យមានសំនួរជាច្រើនចោទសួរឡើងថា ស្ត្រីនៅក្នុងរាជ្យវង្ស ជប៉ុន គ្មានតំណែងអ្វីទេឬ? តាមច្បាប់ជប៉ុន ស្ត្រី មិនអាចស្នងរាជ្យសម្បត្តិបានឡើយ មិនតែប៉ុណ្ណោះ ពេលរៀបការជាមួយមនុស្ស ធម្មតាគឺត្រូវ ដកហូតដំណែង ព្រះនាង ឬ ព្រះរាជ្យបុទ្រទៀតផង។ ដូច្នេះ ព្រះនាង Mako និងក្លាយជា ពលរដ្ឋធម្មតាម្នាក់ក្រោយរៀបការ។
នៅពេលនេះដែរគណរដ្ឋមន្ត្រីជប៉ុន និងចេញច្បាប់ថ្មីនៅថ្ងៃទី១៩ខែឧសភានេះ អនុញ្ញាត្តិឲ្យ ព្រះចៅអធិរាជ្យ Akihito ព្រះជន្ម ៨៣វស្សា ដាករាជ្យសម្បត្តិ ក្រោយពេលព្រះអង្គប្រកាស ពីគ្រោងខាងលើកាលពីខែសីហាឆ្នាំ២០១៦ ដោយសារតែព្រះជនចាស។ ច្បាប់អនុញ្ញាត្តិឲ្យព្រះចៅអធិរាជ្យដាក់រាជ្យសម្បត្តិត្រូវបានសភាអនុម័ត។
តាមច្បាប់ព្រះចៅអធិរាជជប៉ុនមិនអាចដាក់រាជ្យបានឡើយអស់មួយជិវិត រហូតដល់ចូលទីវង្គត់ ទើបរាជបុត្រឡើងស្នងរាជ្យ ប៉ុន្តែពេលនេះត្រូវផ្លាសប្តូរច្បាប់។
សារព័ត៌មានNY times បានផ្សាយថា ក្នុងស្ថានភាព នេះ ពលរដ្ឋជប៉ុនជាច្រើន បានលើកសំណើរ ទៅកាន់សភារដ្ឋាភិបាលថា គួរតែត្រួតពិនិត្យច្បាប់ឡើងវិញ អនុញ្ញាត្តិ ឲ្យព្រះនាង និងកូនរបស់ព្រះនាង មានសិទ្ធស្នងរាជ្យសម្បត្តិ ។
តាមការស្ទងមតិ ពលរដ្ឋជប៉ុន ភាគច្រើនបានគាំទ្រ ឲ្យព្រះនាង អាចស្នងរាជ្យបាន ។តាមការស្ទងមតិរបស់សារព័ត៌មានក្យូដូញ៉ូវ បានផ្សាយថា ពលរដ្ឋជប៉ុនដល់ទៅ៨៦ភាគរយ គាំទ្រ ឲ្យស្ត្រីឡើងសោយរាជ្យសម្បត្តិ បាន។ ពលរដ្ឋជប៉ុន ២ភាគ៣ បានលើកឡើងថា បុត្រាឬបុត្រី របស់ ព្រះចៅអធិរាជ្យ គឺត្រូវតែស្ថិតនៅក្នុងបញ្ចីស្នងរាជ្យទាំងអស់ មិនត្រូវប្រកាន់ ឡើយ។
បច្ចុប្បន្ន រាជ្យវង្ស មានបុរសតែ ៥អង្គប៉ុណ្ណោះ គិតទាំង ព្រះចៅអធិរាជ្យ និង ព្រះអានុច្ចព្រះចៅអធិរាជ្យ ។ ជាមួយនិងសមាជិកតិចបែបនេះ ខ្សែរាជ្យវងរួមតូច បែបនេះបើនៅតែប្រកាន់នោះអនាគត់ ជប៉ុន និងមិនមានស្តេចគ្រោងរាច្យសម្បត្តិឡើយ។
កាលពី១២ឆ្នាំមុន ព្រះនាង Sayako ពេលនេះមានព្រះជន ៤៨វស្សា ដែលជាបុត្រីតែមួយគត់របស់ ព្រះចៅអធិរាជ្យ Akihito បានរៀបការជាមួយមនុស្សធម្មតាម្នាក់ ហើយត្រូវចាកចេញពីរាជ្យវាំង ។ ប៉ុន្តេនៅពេលជ្រើសរើស ព្រះចៅអធិរាជ្យថ្មី ព្រះនាង ក៏នៅមានសិទ្ធទៅចូលរួមបោះឆ្នោតផងដែរ ៕