អភិបាលខេត្តឧត្តមានជ័យចេញបទបញ្ជាបញ្ឈប់សកម្មភាពនាំធ្យូងទៅប្រទេសថៃ

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ ក្រោយពីមានការបែកធ្លាយរឿងចំពោះមេឈ្មួញនាំធ្យូងឆ្លងដែនទៅលក់អោយក្រុមហ៊ុននៅប្រទេសថៃតាមច្រកទ្វាអន្តរះជាតិអូស្មាច់ជានាក់មានអំណាចហើយយកឈ្មោះបក្សទៅប្រើ។

លោក ស ថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តមានជយ័បានចេញបទបញ្ជាអោយបិទជាបន្ទាន់នៅថ្ងៃទី17ខែឧសភាឆ្នាំ2017តែមិនទាន់ដឹងថាមានប្រសិទ្ធភាពរឺយ៉ាងណានោះទេពីព្រោះឈ្មួញរូបនោះបានធ្វើសកម្មភាពច្រើនឆ្នាំមកហើយ។មេឈ្មួញប្រមូលទិញធ្យូងឆ្លងដែនលក់អោយក្រុមហ៊ុនថៃត្រូវបានគេស្គាល់ឈ្មោះលោកវរះសេឯកកែវថាណាក់និងប្រពន្ធឈ្មោះចែធំ។

សមត្ថកិច្ចបានអោយដឹងថាសព្វថ្ងៃនេះឈ្មួញពីនាក់ប្ដីប្រពន្ធខាងលើកំពុងធ្វើសកម្មភាពប្រមូលទិញធ្យូងរហូតដល់ទៅពីខេត្តឯណោះគឺក្នុងស្រុកវ៉ារិនខេត្តសៀមរាបនិងនិងទូទាំងស្រុកទាំងប្រាំនៅខេត្តឧត្តមានជយ័។សមត្ថកិច្ចម្នាក់បានលួចខ្សឹបក្រុមការងារយើងថាលោកមិនហ៊ានប៉ះពល់ទេព្រោះសួរទៅគេថាយកទៅជួយបក្សដោយមានលោកនេះលោកនោះនៅពីក្រោយខ្នង។ឯកាឧត្តមសរថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តមានជយ័បានអោយដឹងថាលោកនិងបិទសកម្មភាពនាំធ្យូងឆ្លងដែននេះភ្លាមពីព្រោះគេធ្វើគេនាក់ទទួលផលរីឯរូបលោកបានតែរឿងតែប៉ុណ្ណោះ ៕ ប៉ែន នួន

IMG-20170518-WA0040 IMG-20170518-WA0041 IMG-20170518-WA0042 IMG-20170518-WA0043

315c70e6-b12e-41aa-b3c9-e094f65e1f4f 71710986-dfac-4e13-a19a-89c7582e9f19

...

IMG-20170518-WA0044

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print