ផ្អើលពេញបុរីញ៉ូវថោន ដោយសារបុរសបុរសជនជាតិចិនស្រវឹងស្រាទាញកាំបិតប៉័ងតោ២ដើមដេញកាប់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលយប់ដោយសាតែបុរសជនជាតិចិនម្នាក់ផឹកស្រារស្រវឹងហើយបានស្រែកឡូឡាថែមទាំង
ទាញ់កាំបិតប៉័ងតោចំនួន០២ដើមដេញកាប់ប្រជាពលរដ្ឋដែលរស់នៅក្បែររត់ពេលក្នុងបុរីញូថោនត្រូវសមត្ថកិច្ចចាប់មកប៉ុស្តិ៍នគរបាល ចោមចៅ។

ហេតុការណ៍នេះបានកើតឡើងនៅ  វេលាម៉ោង១១យប់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧ស្ថិតនៅក្នុង បុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ បុរសជនជាតិចិនបាន អង្គុយផឹងសុីនៅផ្ទះល្វេង ក្នុងបុរីញូថោនលុះពេលស្រវឹងក៏ស្រែកឡូឡាជេរគេជេឯងនិងអុកឡុកនិងបានយកកាំបិតប៉័ងតោ ០២ ដើមដេញកាប់ទាំងប្រជាពលរដ្ឋខ្មែរនិងចិនដែលរស់នៅក្បែរនោះ ផ្អើលពេញ បុរីញូ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុចាប់ជនបង្កមកដាក់នៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើការសាកសួ។ ខណះពេលដែលសមត្ថកិច្ចនាំជនបង្កទៅដល់ប៉ុស្តិ៍ស្រាប់តែជននោះអុកឡុកផ្អើលពេញប៉ុស្តិ៍ម្តងទៀតត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្ន ៕  សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print