ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលចោមរោមមើលដល់អ្នកហាត់ប្រាណនិងអ្នកធ្វើដំណើរឆ្លងកាត់ដោយមានបុរសម្នាក់ខណះកំពុងអង្គុយលើម៉ូតូជជែករឿងទិញសីមទូរសព្ទ័ស្រាប់តែមានរថយន្តឆ្លាមមួយគ្រឿងបើកបរពីជើងមកត្បូងបុកនិងម៉ូតបណ្ដាលអោយខ្ទាតប្រមាណ៥ម៉ែត្រសំណាងមនុស្សលោតចេញទាន់ទាំងប្រលឹងចុងសក់។
ហេតុការណ៏គ្រោះថ្នាក់ចរារណ៏បានកើតឡើងកាលពីល្ងាចវេលាម៉ោង៦និង១០នាទីថ្ងៃទី១៧ខែឱសភាឆ្នាំ២០១៧ស្ថិតនៅសួនច្បាររូបគោភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង
យោងតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់អាយុប្រមាណ២០ឆ្នាំបានឈប់ម៉ូតូម៉ាកស្កូបពីពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ១AR៤៣២៥ហើយក៏បានអង្គុយលេងនៅសួនច្បាររូបគោនិងបានជជែកគ្នាជាមួយនិងនារីដើរលក់សីមទូរសព្ទ័ប្រមាណ១០នាទីស្រាប់តែមានរថយន្តឆ្លាមមួយគ្រឿងពណ៏ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ២N៣៨៥០បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះធ្វើដំណើរពីជើងមកត្បូងក្នុងល្បឿនធម្មតាមិនដឹងយ៉ាងម៉េចក៏បុកនិងម៉ូតូដែលឈប់ចតពេញទំហឹងបណ្ដាលអោយខ្ទាត៥ម៉ែត្រចំណែកមនុស្សបានលោតចេញទាន់ទាំងប្រលឹងចុងសក់បណ្ដាលអោយមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកបើករថយន្តក៏បានចុះមកនិយាយសម្រួលជាមួយម្ចាស់ខណះម៉ូតូខូចខាតយ៉ាងដំណំរីរថយន្តបែកស្តុបខាងស្ដាំប្រមាណជាង១០នាទីណាមួយមិនចង់អោយរំខានដល់សមត្ថកិច្ចនគរបាលចរាចរណ៏ម្ចាស់រថយន្តក៏បានចេញសងការខូចខាតទាំងអស់ផងដែរព្រោះមិនមានអ្នកណាម្នាក់រងរបួសនោះទេ ៕
...