កម្លាំងទាហានអេហ្សីបបំផ្លាញរូងក្រោមដីសម្រាប់ជួញដូរអាវុធ

ចែករំលែក៖

កម្លាំងទាហានអេហ្ស៊ីប នៅថ្ងៃទី ១៧ខែឧសភា បានប្រកាសឲ្យដឹងថាកម្លាំងការពារព្រំដែនប្រទេសនេះបានបំផ្លាញរូងក្រោមដីសម្រាប់ជួញដូរអាវុធ ដែលមានជម្រៅដល់ទៅ ១០ម៉ែត្រ ស្ថិត ក្នុងតំបន់ព្រំដែន ភាគខាងជើង  Sinai ។

ផ្លូវក្រោមដីត្រូវបានរកឃើញ ក្នុងពេលដែលកម្លាំងការពារព្រំដែន អេហ្សីប ធ្វើការយាមល្បាត់ ដើម្បីរារាំង ការបះបោររបស់ក្រុមអិស្លាមជ្រុលនិងយមនៅភាគខាងជើង Sinai ។ រូបក្រោមដីខាងលើតផ្ជាប់ទៅកាន់តំបន់កាហ្សា  ពេលនេះត្រូវបានបិទ។

មន្ត្រីអេហ្ស៊ីបបានឲ្យដឹងថា នេះជាផ្លូវ ជួញដូរអាវុធរបស់ក្រុមបះបោរ នៅតំបន់Sinai ។ តាមការប្រកាសកាលពីថ្ងៃទី ១៧ខែឧសភាកម្លាំងទាហានអេហ្វីប បានបញ្ចាក់ឲ្យដឹងថា កម្លាំងព្រំដែនបានរារាំង ការនាំចូលអាវុធនិងគ្រាប់រំសែវ ជាច្រើន រួមទាំងគ្រឿងញៀនផងដែរចូលទៅកាន់តំបន់នេះ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងទាហានអេហ្សីប បាន ជម្រុញសង្គ្រាមប្រឆាំងនិងក្រុមបះបោរ អិស្លាម នៅភាគខាងជើង Sinai ពិសេសគឺទីក្រុង  Arish, Rafahនិង Sheikh Zweidជាដើម។

កម្លាំងសន្តិសុខអេហ្វីប រាប់រយនាក់បានស្លាប់នៅក្នុងការបះទង្គិចគ្នា ក៏ដូចជា រងការវាយប្រហារភេរវកម្មពីក្រុមនេះ។ ចំណែកទាហានអេហ្ស៊ីបវិញក៏បានវាយប្រហារសម្លាប់ ខ្មាន់កាំភ្លើងក្រុមបះបោរជាច្រើន ចាប់តាំងពីឆ្នាំ២០១៣មកទលពេលនេះ។

តំបន់ Sinai តផ្ជាប់ទៅកាន់តំបន់កាហ្សា គឺជាទីតាំង ដែលតែងតែមានការជួញដូរអាវុធនិងគ្រឿងញៀន ចេញចូលទៅកាន់ជ្រោយការហ្សា។ កន្លងមកអេហ្សីបក៏បានរកឃើញរូបក្រោមដីជាច្រើន ហើយបំផ្លាញចោលផងដែរ។ ចំណែកទាហានអីស្រាអែលវិញ ក៏បានវាយប្រហារកម្ទេចរូងក្រោមដីជាច្រើន ដែលក្រុមហាម៉ាសជួញដូរអាវុធ មកកាន់កាហ្សាដើម្បីធ្វើសង្គ្រាមជាមួយអីស្រាអែល៕

...

1805_binh_linh_Ai_Cap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print