ខ្ចីម៉ូតូជិះទៅទិញនំប័ុង បែរជាសុីដាច់យកទៅបាត់រហូត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានត្រឹមតែរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីអោយជួយអន្តរាគមន៍ករណីអោយម៉ូតូទៅអ្នកធ្វើការជាមួយថាខ្ចីទៅទិញនំបុ័ងមួយភ្លែតបែជាយកទៅបាត់រហូត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧នៅចំណុចកន្លែងលាងរថយន្តស្អាតពេញចិត្តតាមបណ្តោយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ឌៀប សុីម ភេទប្រុសអាយុ១៨មុខរបរលាងរថយន្តនៅចំណុចកើតហេតុខាងលើមានស្រុកកំណើតភូមិត្រពាំងធំ ឃុំរនាម ស្រុកត្រពាំងវែងខេត្តតាកែវ។ ចំណែកជនសង្ស័យដែលជាអ្នកខ្ចីម៉ូតូនោះមានឈ្មោះ ផល្លា រត្ននា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរលាងរថយន្តជាមួយគ្នានិងស្នាក់នៅកន្លែធ្វើការជាមួយគ្នាមានស្រុកកំណើតស្រុកមេសាងខេត្តព្រៃវែង(រត់គេចខ្លួនបាត់)។

តាមការរៀបរាប់ពីយុវជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ នៅវេលាម៉ោងខាងលើរូបគេបានជិះម៉ូតូ១គ្រឿងកស៊ុយសុីគីនិចព័ណសពាក់ស្លាកលេខ តាកែវ1M8031មកកន្លែងធ្វើការដូចសព្វដងពេលនោះជនសង្ស័យបានសួថា ឥឡូវឯងជិះម៉ូតូសុទ្ធតែនិចទៀតណ! បន្តិចក្រោយមកជនសង្ស័យបាននិយាយថាខ្ញុំខ្ចីម៉ូតូទៅទិញនំបុ័ងហូបបន្តិចពេលនោះយុវជនរងគ្រោះក៍អោយកូនសោរម៉ូតូទៅជនសង្ស័យហើជនសង្ស័យក៍ជិះចេញទៅបាត់ហើយរូបគេក៍ទៅលាងរថយន្តរហូតមកដល់ម៉ោង២និង៥០នាទីរសៀលនៅតែមិនឃើញជនសង្ស័យនោះយកម៉ូតូមកវិញទើជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែម្តង។ ដូច្នេះហើយសូមប្រជាពលរដ្ឋគ្រាប់រូបត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ព្រោះដូចពាក្យចាស់ពោលថាមនុស្សស្គាល់មុខតែមិនស្គាល់ចិត្ត៕

54eeb93b-8894-49bc-a03c-4d312f3551d9 84d03e1d-6032-4186-be77-4a418ed459d8 9c7a25be-4487-4829-8f16-d3111df88b93

...

តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print