សាលាខណ្ឌសែនសុខសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែទៀតជូនប្រជាជនសង្កាត់ភ្នំពេញថ្មី សហការជាមួយសប្បុរសជន

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជាគណៈអធិបតី បើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែទៀតជូនជាកាដូរដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោក រស់នៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ប្រើប្រាស់នៅព្រឹកថ្ងៃ១៨ខែឧសភា ឆ្នាំ២០១៧នេះ ដែលវាជាសមិទ្ឋផលថ្មីបន្ថែមទៀត ។

ប្រព័ន្ឋផ្លូវថ្មីដែលកំពុងសម្ពោធបើកការដ្ឋានសាងសង់នៅពេលនេះ មានប្រវែង៤៩០ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រ កំរាស់១តឹកកន្លះដាក់បង្កប់សរសៃឆ្អឹងដែកលាតសន្ឋឹងចាប់ពីផ្លូវម៉ុងឫទ្ឋី ចូលមកក្នុងភូមិបាយ៉ាប។

ថ្លែងនៅក្នុងឪកាសនោះលោក អភិបាលខណ្ឌមានប្រសាន៍ថា ការស្ថាបនាផ្លូវនេះគឺជាអំណោយរបស់សប្បុរសជន ឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុបជាអ្នកចំណាយទាំងស្រុងទៅលើការស្ថាបនា ដើម្បីចូលរួមការអភិវឌ្ឍន៍សង្គមអោយកាន់តែរីកដុះដាលតាមតំរូវការរបស់ប្រជាជនយើង ដែលទីនេះពីមុនមកជាតំបន់ដីលិចទឹកមានភក់ជ្រាំប៉ុន្តែបច្ចុប្បន្ន មានការអភិវឌ្ឍន៍យ៉ាងជឿនលឿន។

លោកអភិបាលបានបន្តថា មានផ្លូវល្អនិងសមិទ្ឋផលផ្សេងៗទៀតនៅពេលនេះគឺដោយសារប្រទេសយើងមានសន្តិភាព ។ “សន្តិភាព” ជាសមិទ្ឋិផលដែលមិនអាចកាត់ថ្លៃបាន ដែលសន្តិភាពនេះ កសាងនិងបង្កើតឡើងដោយមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។ បើគ្មានសន្តិភាព គ្មានសមទ្ឋិផលទាំងនេះទេ ហើយចូរយើងទាំងអស់គ្នាកុំអោយសង្គ្រាមកើតឡើងម្តងទៀត គឺវេទនាណាស់ដោយលោកបានលើកយកឧទាហរណ៍សង្គ្រាមជាក់ស្តែង ដែលកំពុងតែកើតឡើងនៅប្រទេសគេ ដូចជានៅប្រទេសស៊េរីនិងលីបង់ជាដើម…និងកាលពីសម័យខ្មែរក្រហម(ប៉ុលពត)ជាដើម។

ពាក់ព័ន្ឋនិងសមិទ្ឋផលកសាងប្រព័ន្ឋផ្លូវនេះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសាលាក្រុងនិងសាលាខណ្ឌបានកសាងផ្លូវច្រើនណាស់ជូនប្រជាជននៅក្នុង មូលដ្ឋានខណ្ឌសែនសុខ។

នៅចុងបញ្ចប់លោកក៏បានណែនាំនិងសំណូមពរដល់ប្រជាជនណា ដែលមានដីឡូត៍ជាប់ផ្លូវកំពុងស្ថាបនានេះ សូមអោយចូលរួមជួយសំរួល បើសិនជាមានការប៉ះពាល់របងសង់លយមកលើផ្លូវជាដើមត្រូវកាត់ចេញផងទៅ ព្រោះផ្លូវជាសម្បត្តិសាធារណៈសំរាប់យើងទាំងអស់គ្នាក្នុងមូលដ្ឋានប្រើប្រាស់។មួយគ្នានេះដែរលោកក៏បានអំពាវនាវសូមអោយបងប្អូនប្រជាជនទាំងអស់ត្រូវត្រៀមរៀបចំខ្លួននិងឯកសារអោយបានគ្រប់គ្រាន់ដើម្បីចូលរួមបោះឆ្នោត នៅដើមខែមិថុនាឆ្នាំ២០១៧  ៕ តុង សីហា

...

20170518_080118 20170518_085502 20170518_085523 20170518_085748 20170518_080202 20170518_080308 20170518_080237

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print