រឿងអាស្រូវ រវាងអាមេរិកនិងរុស្ស៊ីកាន់តែ រីកធំឡើង ពូទីនស្នើផ្តល់ខ្សែអាត់សម្លេង

ចែករំលែក៖

រឿងអាស្រូវរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ គឺការទម្លាយ អាថ៍កាំបាំងរបស់អាមេរិកឲ្យទៅភាគីរុស្ស៊ីបានដឹង ត្រូវបានក្រុមអ្នកសារព័ត៌មានក៏ដូចជាពលរដ្ឋ អាមេរិក ថ្កោលទោសយ៉ាងខ្លាំង ហើយទាមទាឲ្យចោទប្រកាន់ទោសទៅលើលោកត្រាំទៀតផង។

នៅពេលនេះទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី បានក្លាយ ទៅជាប្រធានបទក្តៅបំផុត អាចធ្វើឲ្យរង្គោះរង្កើរដល់តំណែងប្រធានាធិវតីដូណាលត្រាំ ពិសេសគឺក្រោយពេលដែលលោកដកហូតដំណែង ប្រធាន  FBI ។សកម្មភាពបែបនោះត្រូវបាន ព័ត៌មានអាមេរិក ចោទថាជាការ «បិទមាត់» បញ្ចប់ការស្រាវជ្រាវ ទៅលើទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី កីដូចជាការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក។

រឿងរ៉ាលកាន់តែធំទៅក្រោយពេលដែលលោកត្រាំបានទម្លាយរឿងសម្ងាត់របស់អាមេរិកឲ្យរុស្ស៊ីបានដឹង ជាសកម្មភាពត្រូវបានពលរដ្ឋអាមេរិកមួយចំនយនធំចាត់ទុកថាជាការ «ក្បថជាតិ»។ សកម្មភាពរបស់លោកត្រាំបានធ្វើឲ្យក្តៅក្រហាយដល់លោកពូទីន បើទោះបីលោកពូទីននិងដូណាលត្រាំមិនទាន់បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្តី។

ពាក់ព័ន្ធនិងករណីនោះប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ថា វិមានក្រឹមឡាំង ត្រៀមផ្តល់ខ្សែអាត់សំឡេងនៃកិច្ចសន្ទនា រវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrovនិងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្ដាហ៍មុន។

ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីរាយការណ៍មួយថា លោក ត្រាំបានប្រាប់ព័ត៌មាន សម្ងាត់ដល់លោក Lavrovនិងឯកអគ្គរុស្ស៊ី Sergey Kislyakក្នុងជំនួប នៅសេតវិមាន លោក ពូទីន កាលពីថ្ងៃពុធ បានលើកឡើងថា រដ្ឋបាលរបស់លោកមានឆន្ទៈលាតត្រដាង ចេញនូវខ្សែអាត់សំឡេង ប្រសិនបើ រដ្ឋបាលរបស់លោក ត្រាំមិនជំទាស់ទេនោះ។

យោងតាម UPI លោក ពូទីន បាននិយាយ ក្នុងអំឡុង សហសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី នៅទីក្រុងសូជីថា “ប្រសិនបើរដ្ឋបាល អាមេរិកគិតថា វាអាចទៅរួចនោះ យើងបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ខ្សែអាត់សំឡេងនៃកិច្ចពិភាក្សារបស់លោក Lavrovជាមួយលោក ត្រាំ ដល់ព្រឹទ្ធសភានិងរដ្ឋសភាអាមេរិក គឺពិតណាស់ ប្រសិនបើ រដ្ឋបាលអាមេរិក នឹងចង់បានបែបនេះមែន”៕

...

Russian President President Vladimir Putin holds up a glass during a toast at a luncheon hosted by United Nations Secretary-General Ban Ki-moon, Monday, Sept. 28, 2015, at United Nations headquarters. (AP Photo/Andrew Harnik)
Russian President President Vladimir Putin holds up a glass during a toast at a luncheon hosted by United Nations Secretary-General Ban Ki-moon, Monday, Sept. 28, 2015, at United Nations headquarters. (AP Photo/Andrew Harnik)

rsz_gettyimages-684095766-1280x720

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print