ដូចអ្វីដែលប្រធានាធិបតីថ្មីបារាំងបានប្រកាស លោកមិនមានជាអាទិទេព ជួយអឺរ៉ុបឡើយ ភាពស្ថិតស្ថេរ និង ការរឹងមាំរបស់អឺរ៉ុប អាស្រ័យទៅលើ ប្រទេសជាសមាជិកប៉ុណ្ណោះ។ បើទោះបីបែបណាក្តីអឺរ៉ុប ពេលនេះដូចជាធូស្រាលបន្តិច ក្រោយ ពេលមានអ្នកដឹកនាំគាំទ្រអឺរ៉ុប ហើយបើចំមេដឹកនាំគាំទ្ររុស្ស៊ីវិញនោះ អឺរ៉ុបមិនអាចរស់រាន្តបានយូទៀតឡើយ។
ការដែលអឺរ៉ុប មិនអាច ស្ថិតស្ថេបានយូ ដោយសារតែ រុស្ស៊ីបាននិងកំពុងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសនៅក្នុងតំបន់Balkan ចំណែកប្រទេសតំបន់អឺរ៉ុបវិញមិនដែលមានទំនាក់ទំនងល្អប្រសើរដូចជារុស្ស៊ីនោះឡើយ។
លោកខាងលិចនិងអមេរិកទីបំផុតត្រូវតែសម្រេចធ្វើសកម្មភាពអ្វីមួយដើម្បីរារាំងទំនាក់ទំនងដ៏ល្អប្រសើររវាងរុស្ស៊ីនិងប្រទេសតំបន់Balkan ។ចំពោះអឺរ៉ុប មានន័យថាត្រូវតែពង្រីកសហគមន៍របស់ខ្លួនដោយមានទំនាក់ទំនងជាមួយប្រទេសបាលកាណបានល្អប្រសើរ ប៉ុន្តែអឺរ៉ុបមានភាពយឺតយ៉ាវនិងជួបនៅឧប្បស័គជាច្រើន។
សារព័ត៌មាន Sputnik news ផ្សាយទៀតថា ចំណុចទាំងនោះគ្មានអ្វីដែលត្រូវផ្ញាក់ផ្អើលនោះឡើយ តាមការពិតសម្តីដែលមានតម្លៃបំផុត សម្រាប់ការបើកផ្លូវឲ្យប្រទេសតំបន់បាលកាណចូលជាមួយអឺរ៉ុបនោះស្ថិតលើរដ្ឋាភិបាល ទីក្រុងBerlin អាល្លឺម៉ង។ គណកម្មធិការអឺរ៉ុបមិនអាចធ្វើអ្វីបានឡើយនៅតំបន់បាលកាណប្រសិនបើអាល្លឺម៉ងមិនបើកភ្លើងខៀវទេនោះ។
អាល្លឺម៉ងត្រូវបានចាត់ទុកថាជាប្រទេសដែលគាំទ្រខ្លាំងបំផុតដល់ឯកភាពបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបទាំងមូលក្នុងសហគមន៍តែមួយ ហើយបានសន្យាថានិងជម្រុញតំណើរចូលជាមួយសហគមន៍អឺរ៉ុបរបស់ប្រទេសតំបន់បាលកាណ។ កាលពីខែកក្កដាកន្លងមក អធិការបតីអល្លឺម៉ងលោកស្រីAngela Merkel បានបំពេញដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសតំបន់បាលកាណក្នុងនោះមានប្រទេសអាលបានៀ ប៊ូស្នៀ និងសឺបៀ។
សារព័ត៌មានEconomist ផ្សាយថាឧប្បស័គកំពុងតែកើនឡើងសម្រាប់ប្រទេសតំបន់និងអាមេរិកនៅតំបន់បាលកាណ។ទទឹមនិងនោះពលរដ្ឋនៅតំបន់បាលកាណបែជាមានមនោសញ្ជេត្តនាជាមួយរុស្ស៊ីទៅវិញ។កន្លងមកថ្មីៗប្រទេសសឺបៀមានគម្រោងចូលរួមធ្វើសមយុទ្ធរួមជាមួយរុស្ស៊ីនាខែកញ្ញាខាងមុខ។
ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាលោកខាងលិចកំពុងតែមើលឃើញនៅភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងប្រទេសបាលកាណ ធ្វើឲ្យអឺរ៉ុបចំាបាច់ត្រូវតែចាត់វិធានការរារាំង នឹងជំរុញឲ្យប្រទេសក្នុងតំបន់នោះចូលជាមួយអឺរ៉ុបឲ្យបានលឿនបំផុតបើមិនដូច្នោះទេនឹងធ្លាក់ចូលក្នុងដៃប្រទេសរុស្ស៊ីជាមិនខា។
សារព័តមានHandelsblattរបស់អាល្លឺម៉ងបានផ្សាយថា រុស្ស៊ីត្រូវបានប្រទេសនៅក្នុងតំបន់ បាលកាណបានគាទ្រាំទៅលើប្រទេសសរុស្ស៊ី ហើយមានការបន្រុងប្រយ័ត្តទៅលើប្រទេសតំបន់អឺរ៉ុបទៅវិញដោយសារតែ អឺរ៉ុបបរាជ័យក្នុងការអនុវត្តពាក្យសន្យាក្រោយសង្គ្រាមត្រជាក់។
នៅតាមដងផ្លូវក្នុងទីក្រុងSarajevo របស់ប្រទេសប៊ូស្នៀនិងGerzegovinaយុវវ័យបានពាក់អាវដោយមានរូបលោកពូទីនទៀតផង ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់យុវវ័យដល់រដ្ឋាភិបាលរុស្ស៊ី។ យុវជនម្នាក់ឈ្មោះ Darifoបាននិយាយថា«ខ្ញុំចូលចិត្តលោកពូទីន ដោយសារតែគត់បានធ្វើអ្វីតាមតែគត់ចងបាន នៅក្នុងកំរិតណាមួយគត់គឺជាព្រះរបស់យើង»។
ពលរដ្ឋនៅក្នុងប្រទេសតំបន់បាលកាណក៏បានបញ្ចាក់ថាលោកពូទីនគឺជាក្តីសង្ឃឹម ជួយដល់ប្រទេសនៅក្នុងតំបន់នេះ ។ ពលរដ្ឋនៅទីនោះបានជឿរជាក់ទៅលើរុស្ស៊ីច្រើនជាងអឺរ៉ុបទៅទៀត។
តាមលទ្ធផលស្រាវជ្រាវមួយរបស់បណ្តាញព័ត៌មានPolitikaក្នុងប្រទេសសឺបៀបង្ហាញឲ្យឃើញថា ពលរដ្ឋជាង៦១ភាគរយចង់ឲ្យរដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្កូ។កាលពីឆ្នាម២០១៤ រដ្ឋាភិបាលទីក្រុងមូស្កូបានបានផ្តល់ជំនួយជាបន្ទាន់មួយដល់ប្រទេសសឺបៀនិងប៊ូស្នៀ ក្នុងពេលដែលប្រទេសទាំងពីរនោះបានជួបនៅគ្រោះទឹកជំនន់ជាទ្រងទ្រាយធំមិនធ្លាប់មានរយពេលជាង១០០ឆ្នាំកន្លងមក។ ចំណែកអឺរ៉ុបវិញដែលមានភូមិសាស្ត្រជិតគ្នាតែមិនបានខ្វល់ខ្វាយជួយនោះឡើយទាំងនោះហើយបានជាពលរដ្ឋនៅក្នុងតំបន់នោះគាំទ្ររុស្ស៊ីច្រើនជាងអឺរ៉ុប។
ចំពោះអឺរ៉ុបវិញមានភាពសាំញំាដោយត្រូវពិភាគ្សាត្រូវផ្តល់ជំនួយបែបណាទើបចំគោលដៅ។ រុស្ស៊ីវិញមិនធ្វើដូច្នោះឡើយ គឺបានផ្តល់ជំនួយមិនខ្វល់ថាយកទៅធ្វើអ្វីនោះឡើយឲ្យតែបានទៅដល់ដៃជនរង្គោះ។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅក្នុងតំបន់បាលកាណ ប្រធានាធិបតីរុស្ស៊ីលោកពូទីនត្រូវបានលរដ្ឋនៅទីនោះទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ប្រធានាធិបតីសឺបៀលោកTomislavNikolicក៏មិនស្ទាក់ស្ទើរហៅរុស្ស៊ីថាជាសម្ព័ន្ធមិតដ៏ធំបំផុតរបស់ខ្លួន បើទោះបីទីក្រុងមូស្កូរទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។
ការគាំទ្ររបស់ពលរដ្ឋក្នុងប្រទេសតំបន់បាលកាណទៅលើប្រទេសរុស្ស៊ីបានធ្វើឲ្យអឺរ៉ុបប្រឈមនិងបញ្ហាជាច្រើន ដោយសារតែរុស្ស៊ីបានជ្រៀតចូលចំកណ្តលបេះដូចរបស់អឺរ៉ុប។ នៅពេលអនាគត់ពលរដ្ឋទាំងនោះអាចក្រោកឈរឡើងប្រទេសអឺរ៉ុបផ្ទល់ជុំវិញការដាកទណ្ឌកម្មទៅលើរុស្ស៊ី។ ទាំងនោះជាការបរាជ័យមួយយ៉ាងធំធេងរបស់អឺរ៉ុបដែលមិនអាចរក្សាបានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសតំបន់បាលកាណ។
អ្នកឯកទេសវិភាគបានអះអាងថារុស្ស៊ីកំពុងតែក្តោបយកឧកាសនោះបំបែកបំបាក់សហគមន៍អឺរ៉ប ឲ្យទៅជាបំណែកតូចៗវិញដូចជាអតីតសហភាពស៊ូវៀតអីចឹងដែរនៅក្នុងចំនន់ក្រោយ របស់អឺរ៉ុបដែលឡើងដឹកនាំប្រទេសជាតិ។ កន្លងមកមេដឹកនាំរុស្ស៊ីក៏បានបញ្ចាក់ថាមេដឹកនាំអឺរ៉ុបមិនដែលបានអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យនោះឡើយគឺស្ថិតនៅក្រោមការដឹកនាំរបស់អាមេរិកទាំងស្រុក។
ដូចអ្វីដែលមេដឹកនាំរុស្ស៊ីបានបញ្ចាក់នៅចំនន់ក្រោយនោះ អឺរ៉ុបនឹងចាក់ចេញពីអត្ថិពលរបស់អាមេរិក មិនស្តាប់តាមការចង្អុលផ្លូវរបស់អាមេរិកទៀតនោះឡើយវាធ្វើឲ្យអឺរ៉ុបត្រូវខាតបង់យ៉ាងធំធេងលើវិស័យសេដ្ឋកិច្ច។ អឺរ៉ុបក៏មិនចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីនោះដែរ ប៉ុន្តែមិនអាចគេចផុតពីគំនៀបរបស់អាមេរិក។ គ្រាន់តែការដាក់ទណ្ឌកម្មនោះប្រជាកសិការអឺរ៉ុបនាំគ្នាធ្វើបាតុកម្មប្រឆាំងដោយសារតែផលិតផលកសិកម្មត្រូវធ្លាក់ថ្លៃ កសិករត្រូវខាតបង់ ជាច្រើនក្រោយពេលរុស្ស៊ីផ្អាកទិញទំនិញកសិកម្មពីអឺរ៉ុប។
នៅពេលនេះសហគមន៍អឺរ៉ុបកំពុងស្វែករកវិធីសាស្ត្រដើម្បីទប់ស្កាត់យុវវ័យក្រោកឈរឡើងបាសបោរ នៅអឺរ៉ុបផ្ទល់ អាចធ្វើឲ្យតំបន់នេះប្រឈមនិងការបែកបាក់ដូចអ្វីដែលមេដឹកនាំរុស្ស៊ីបាននិយាយ។ ការក្រោកឈរឡើងពីពលរដ្ឋនៅខាងក្នុងពិបាកនៅក្នុងការគ្រប់គ្រងខ្លាំងណាសទាំងនោះហើយបានជាអឺរ៉ុបប្រកាសអាសន្នក្រហម ទប់ស្កាត់ការគាំទ្ររុស្ស៊ីផុះចំកណ្តលបេះដូចអឺរ៉ុប ៕