ភ្នំពេញ ៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារខុនដូរ CA&SA ជាន់ទី១២ នៅក្បែរមជ្ឃមណ្ឌលកោះពេជ្រ តែពេលធ្លាក់ចុះមកចំអាងទឹកបណ្តាលឲ្យរងរបួស់ធ្ងន់ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ១២០៦ ជាន់ទី១២ នៃខុនដូរ CA&SA ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ អាស ឌីជួលីន ភេទស្រីអាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត Bridgestone របស់ក្រុមហ៊ុន គង់ នួន ស្នាក់នៅផ្ទះជួលម្ដុំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមិត្តភក្តិរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ នារីរងគ្រោះនិងខ្ញំបានមកជួលបន្ទប់ខុនដូរCA&SA នៅវេលាម៉ោង១១ព្រឹក ថ្ងៃ កើតហេតុ ។ មួយសន្ទុះក្រោយមកខ្ញុំចេញទៅខាងក្រៅ ស្រាប់តែខាងបុគ្គលិតខុនដូរបានទូរស័ព្ទមកខ្ញុំថា នារីរងគ្រោះខាងលើបានលោតតាមបង្អួត ធ្លាក់ចូលក្នុងអាងទឹកចញ្ចឹមត្រីបណ្តាលឲ្យរងរបួសធ្ងន់។ភ្លាមៗម្ចាស់ខុនដូរបានទាក់ទងហៅរថយន្តសង្ក្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកសង្ក្រោះ ។
សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ពិតជាមានករណីធ្លាក់ពីលើអគារខុនដូរនេះមែននៅរសៀលថ្ងៃនេះ ប៉ុន្តែមូលហេតុពិតនៃការធ្លាក់ សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនៅកន្លែងកើតហេតុនៅឡើយ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង នៅទីតាំងអគារខុនដូរCA&SAនេះ មាននារីម្នាក់បានលោតកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាលឲ្យស្លាប់។ នារីរងគ្រោះឈ្មោះ សោម ស្រីពេជ្រ អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមូលហេតុនោះ គឺមានជម្លោះជាមួយសង្សារ ។
បច្ចុប្បន្ននារីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ៕ ស រស្មី