បុរសជនជាតិអ៊ែកឡង់ម្នាក់ ចូលទៅផឹកទឹកតែក្នុងហាងបារាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី បុរសជនជាតិអ៊ែកឡង់ម្នាក់ ចូលទៅផឹកទឹកតែក្នុងហាងបារាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចហាងបារាំងយីហោសា សា ទីតាំងផ្ទះលេខ១ ផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះCreagh Donal Eoin ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិអ៊ែកឡង់ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីគេឃើញបុរសរូបនេះបានដើរចូលទៅក្នុងហាងបារាំង ហើយពេលចូលទៅដល់ជនរងគ្រោះបានហៅទឹកតែផឹក ស្រាប់តែផឹកបានមួយកែវក៏ដួលធ្លាក់ខ្លួនពីលើកៅអីទៅនិងឥដ្ឋ ភ្លាមនោះបុគ្គលិកនៅក្នុងហាងបាននាំគ្នាជួយបឋម ដោយខ្លះយកប្រេងកូឡាមករឹតនិងធ្វើចលនា តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសពផងដែរ ។ចំណែកឯករណីនេះសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា មូលហេតុគាំងបេះដូង ៕ ស តារា

...

89ee686b-dbf7-4df7-82d8-86bfa430b16b 51564a1c-d816-4675-b86c-1f733e19f070 5ebbbdd6-14b6-4b7f-b478-a16055975c39 c4ac8f14-b820-4692-bdc0-24f0c45d3717 (1) 5ebbbdd6-14b6-4b7f-b478-a16055975c39 (1) c4ac8f14-b820-4692-bdc0-24f0c45d3717

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print