អគ្គស្នងការបើកកិច្ចប្រជុំរឹតបន្តឹងលើផែនការការពារឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត

ចែករំលែក៖

ភំ្នពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីបន្ដផ្សព្វផ្សាយផែនការ ការពារយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំអគ្គស្នងការនេះ ក៏មានការចូលរួមពី ស្នងការរងទូទាំង២៥រាជធានី-ខេត្ត ដែលពាក់ព័ន្ធផងដែរ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ នេត សាវឿន ធ្លាប់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំងនគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់

បើតាមនាយឧត្តមសេនីយ៍  សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់ ៕

FB_IMG_1495162072205 FB_IMG_1495162129557 FB_IMG_1495162113067 FB_IMG_1495162084141

...

តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print