ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងខណៈដែលសត្វគោរបស់ជនរងគ្រោះបានចូលទៅស៊ីស្មៅក្នុងដីឡូរបស់ជនបង្កហើយក៏មានទំនាស់ក្រោយបង្កហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍បង្កហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ខែឩសភាឆ្នំា២០១៧ នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយអោយដឹងថានៅមុនពេលកើតហេតុជនបង្ករដែលរត់គេចខ្លួនបាត់មសនឈ្មោះ អ៊ុក សំអុល ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិកើតហេតុ បានយកចប់ជីក(ចបបំពង់ដែកទីប) វាយទៅលើជនរងគ្រោះ ឈ្មោះ សាក់ សុខ ភេទប្រុស អាយុ32ឆ្នាំ នៅភូមិមហាសាំង ឃុំប្រាសាទ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មកស្នាក់នៅបណ្តោះអាសន្នភូមិ ឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅពេទ្រឯកជនក្នុងក្រុមហ៊ុន ដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅពេទ្យឧដុង្គតាមរថយន្តសង្គ្រោះ ។
មូលហេតុ គឺគោជនរងគ្រោះចូលដីឡូរបស់ជនបង្ករ ហើយជនបង្ករក៏ចាប់ចងចោលក្បែរនោះ ក្រោយមកជនរងគ្រោះទៅស្រាយ ក៏ត្រូវជនបង្កស្ទុះមកវាយតែម្តង ក្រោយបង្កហេតុរួចក៏មានការភ្ញាក់ផ្អើលសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕
...