ម្ចាស់ទៅយកគោចូលក្នុងដីឡូ ត្រូវម្ចាស់ដីយកចបជីកវាយបណ្តាលឲ្យរបួស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងខណៈដែលសត្វគោរបស់ជនរងគ្រោះបានចូលទៅស៊ីស្មៅក្នុងដីឡូរបស់ជនបង្កហើយក៏មានទំនាស់ក្រោយបង្កហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បង្កហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ខែឩសភាឆ្នំា២០១៧ នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយអោយដឹងថានៅមុនពេលកើតហេតុជនបង្ករដែលរត់គេចខ្លួនបាត់មសនឈ្មោះ អ៊ុក  សំអុល ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិកើតហេតុ  បានយកចប់ជីក(ចបបំពង់ដែកទីប)  វាយទៅលើជនរងគ្រោះ ឈ្មោះ សាក់  សុខ ភេទប្រុស  អាយុ32ឆ្នាំ នៅភូមិមហាសាំង  ឃុំប្រាសាទ  ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ  មកស្នាក់នៅបណ្តោះអាសន្នភូមិ ឃុំកើតហេតុ  បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅពេទ្រឯកជនក្នុងក្រុមហ៊ុន ដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅពេទ្យឧដុង្គតាមរថយន្តសង្គ្រោះ  ។

មូលហេតុ គឺគោជនរងគ្រោះចូលដីឡូរបស់ជនបង្ករ   ហើយជនបង្ករក៏ចាប់ចងចោលក្បែរនោះ   ក្រោយមកជនរងគ្រោះទៅស្រាយ  ក៏ត្រូវជនបង្កស្ទុះមកវាយតែម្តង  ក្រោយបង្កហេតុរួចក៏មានការភ្ញាក់ផ្អើលសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕

...

IMG-20170518-WA0056 IMG-20170518-WA0058 IMG-20170519-WA0007

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print