ខេត្តសៀមរាប ៖ រថយន្តដឹកដែកបុកម៉ូតូពីរនាក់ប្តីប្រពន្ធអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ទាំងពីរនាក់នៅនឹង កន្លែងកើតហេតុ រួចបន្តបើកគេចរហូតមកដល់ចំណុចស្ពានថ្ម ទើបត្រូវប្រជាពលរដ្ឋសហការណ៍គ្នាស្ទាក់ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅមុខផ្សាលើក្រុងសៀមរាប កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1K.8149 ជិះពីរនាក់ ប្តីប្រពន្ធ ។ ចំណែករថយន្ត ជាប្រភេទរថយន្តដឹកដែកទម្ងន់រាប់តោន ៕ ជាយក្រុង
...