ថ្ងៃដំបូងនៃយុទ្ធនាការឃោសនានៅខេត្តកំពង់ឆ្នាំងមានសភាពស្ងប់ស្ងាត់ និងមានគណបក្សធំពីរចេញឃោសនាស្វែងរកការគាំទ្រ

ចែករំលែក៖

 ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃដំបូងនៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី៤នេះ នៅខេត្តកំពង់ឆ្នាំង គឺមានសភាពស្ងប់ស្ងាត់ល្អ ពុំមានអ្វីកើតឡើងគួអោយកត់សម្គាល់នោះទេ ប៉ុន្តែគសង្កេតឃើញថា គណបក្សធំចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និង គបក្សសង្រ្គោះជាតិ បានចេញបានចេញជួបសមាជិករបស់ខ្លួននៅតាមូលដ្ឋាន ។

នៅខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយចំនួន៩ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ គេសង្កេតឃើញគណបក្សខ្លះបានចេញធ្វើសកម្មភាព ដង្ហែរ ក្បួន និង គណបក្សមួយចំនួនទៀត ពុំទាន់បានចេញធ្វើសកម្មភាពហែរក្បួននៅឡើយនោះទេ ។ ដែលការឃោសនា គ្រាន់តែធ្វើការជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមមូលដ្ឋានឃុំសង្កាត់រៀងៗខ្លួន ។

ដោយឡែកគបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេនោះបានបានជួបអ្នកគាំទ្ររបស់ខ្លួនយ៉ាងច្រើនកុះករ នៅតាម ទីប្រជុំជនដោយមានថ្នាក់ដឹកនាំគណបក្ស និង ក្រុមការងារជាច្រើនបានចុះជួបជាមួយសមាជិករបស់ខ្លួន ។

លោកស្រី នួន ចាន់ន្នី ប្រធានគណកម្មាធិការខេត្តរៀបចំការបោះឆ្នោតបានប្រាប់នគរវត្តនៅរសៀលថ្ងៃទី២០ ខែឧសភា នេះថា សភាពការជាទូទៅនៃថ្ងៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤នេះ គឺសភាពការមានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីនោះទេ ។ ចំពោះគបក្សដែលចេញធ្វើសកម្មភាពក្នុងការឃោសនានៅថ្ងៃដំបូងនេះ មានគណបក្សចំនួន២ ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពធំ ជាងគេបានចុះជួបអ្នកគាំទ្ររបស់ខ្លួននៅតាមឃុំសង្កាត់ ។ ចំណែកឯគណបក្សសង្រ្គោះជាតិ គឺបានចេញធ្វើសកម្មភាពផងដែរតែមិនសូវធំដំនោះទេ  ៕  ចន្ថា

...

12700011 12700016 12700001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print