ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោកមេប៉ុស្តិ៍ឃំុអូរស្វាយបានបញ្ជូនខ្លួនបុរសម្នាក់ដែលជាឪពុក បានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើត ដែលមានវ័យ១៤ឆ្នាំ បានសម្រេចជាច្រើនលើកជាច្រើនសារ ឥឡូវបានបែកធ្លាយដឹងឭដល់ប្រពន្ធប្តឹងទៅសមត្ថកិច្ចឱ្យចាប់វាយខ្នោះបញ្ជូនខ្លួនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ទីកន្លែងកើតហេតុស្ថិតនៅភូមិ កោះហិប ឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជិត ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទនិងជនរងគ្រោះត្រូវជាកូនស្រីបង្កើតមានឈ្មោះ ជិត ភក្តី (ស្រី) អាយុ១៤ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិឃំុកើតហេតុខាងលើនោះជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា មុននិងឈានទៅដល់ចាប់ខ្លួន គឺដោយសារតែជនសង្ស័យបានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីបង្កើតដដែលជាដដែលជាច្រើនលើកជាច្រើនសារ នៅផ្ទះក៍មានហើយនាំកូនស្រីជាជនរងគ្រោះទៅដាក់ម៉ងឆ្លៀតឱកាលចាប់រំលោភនៅលើកោះជារឿយៗដោយគំរាមមិនឲ្យប្រាប់នណានោះទេសូម្បីតែម្តាយ បើហៀនប្រាប់អញ់អាករចោលទាំងអស់៕
តែនៅពេលចាប់រំលោភចុងក្រោយនេះកូនស្រីទ្រាំមិនបាន នូវការឈើចាប់នឹងពាក្យគំរាមពីរឪពុកផង ក៏លួចប្រាប់ម្តាយឱ្យជួយទើបធ្វើឱ្យមានការ បែកធ្លាយរឿងហ្នឹងតែម្តងទៅ ទើបប្រពន្ធរបស់ជនសង្ស័យហ្នឹង ក៏បានដាច់ចិត្តលួចរាយការណ៍ទៅមេភូមិឲ្យជួយ លុះក្រោយមកលោកមេភូមិក៏បានផ្តល់ដំណឹងនេះទៅលោកមេឃុំ ក៍បានឲ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្វាយចុះធ្វើការរឿងនេះភ្លាមៗនៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៩ ខែឧសភានេះ។
លោកហម សាវួន ដែលជាមេប៉ុស្តិ៍ឃំុអូរស្វាយបានឲ្យដឹងថាៈ លោកបានដឹកនាំកម្លាំងចុះទៅដល់ផ្ទះជនសង្ស័យនៅចំណុចភូមិឃំុកើតហេតុខាងលើនោះ ដោយផ្អែកទៅលើសំដីគ្មេងស្រីជនរងគ្រោះនឹងម្តាយត្រូវជាប្រពន្ធជនសង្ស័យនោះហើយ កទើបបានឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
រួចក៏បាននាំខ្លួនយកមកកាន់ប៉ុស្តិ៍រដ្ឋបាលអូរស្វាយដើម្បីសាកសួរធ្វើកំណត់ហេតុ លុះដល់ព្រឹកថ្ងៃទី២០ ខែឧសភានេះបានធ្វើការបញ្ជូនខ្លួនជនសង្ស័យខាងលើនោះមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅស្នងការដ្ឋាននៅឡើយនោះទេ ដោយមន្ត្រីសមត្ថកិច្ចជំនាញនៅកំពុងរៀបចំកសាងសំណំុរឿងបន្ថែមដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការសាលាដំបូងខេត្តចាត់ការតាមនិតិវិធីបន្តទៅតាមច្បាប់ ៕