កម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួន៦កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លនរួួមនិងថ្នាំញៀនចំនួន៦កញ្ចប់សម្ភារប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង២២នឹង២០នាទី ថ្ងៃទី១៩ ខែឧសភាឆ្នាំ ឆ្នាំ២០១៧ នៅចំនុចផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អាវុធហត្ថបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ សំ សូរ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិពប្រាកដ ស្នាក់នៅ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពពីកម្លាំងអាវុធហត្ថខណ្ឌបានប្រាប់អោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតមានឡើងលុះមកដល់ចំណុចខាងលើក៍ឃើជនសង្ស័យបានដើរនៅលើផ្លូវ២៧១មានការសង្ស័យក៍ឃាត់ត្រួតពិនិត្យនិងឆែកឆេហើយបានរកឃើញនៅជាប់ខ្លួនរបស់គេមានម្សៅក្រាមថ្លាសចំនួន៦កញ្ចប់តូចនិសម្ភារប្រើប្រាស់មួយចំនួនទៀតទើបឃាត់ខ្លួនយកមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីសួនាំតែម្តង។

ក្រោយពីធ្វើការសួនាំរួចជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមសថ្លានេះពិតជារបស់ខ្លួនមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធី៕
តុង សីហា

...

001 (2) 001 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print