ខេត្តព្រះសីហនុ ៖ នៅយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២៣,០០នាទី តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៦~ ២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង បង្កដោយខ្លួនឯង រថយន្តដឹកកុងតឺន័រ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-6142 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ុយ ញ៉ុង បើកបរដោយឈ្មោះ ឌុល ភារុណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។ មកដល់ចំណុចខាងលើ ស្រាប់តែរថយន្ត ជ្រុលចង្កូតធ្លាក់ផ្លូវខាងឆ្ វេងដៃក្រឡាប់ កៀប អ្នកបើកបរស្លាប់ក្នុងរថយន្ត តែម្តង (របាយការណ៍របស់សមត្ថកិច្ច ដាក់ការសង្ស័យថា៖ ជនរងគ្រោះងងុយដេក) ៕ ឆ្លាម សមុទ្រ