ខេត្តស្ទឹងត្រែង ៖ រថយន្ត១គ្រឿងដឹកឈើក្រញូងខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការដេញប្រមាញ់ បង្ក្រាបបាន កាល ពីវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្របីជ្រំុ ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថខេត្តម្នាក់បានប្រាប់ឱ្យដឹងថា តៃកុងរថយន្តដែលជាជនសង្ស័យបានធ្វើការចាប់ឃាត់ខ្លួនរួមនិងឈើក្រញូងខុសច្បាប់ពេញនៅក្នុងរថយន្តមានឈ្មោះ អំ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រអែម ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើករថយន្តម៉ាកហាយឡែនដឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P 7336 ដោយដឹកជញ្ជូនឈើក្រញូងចេញពីស្រអែមនៃខេត្តព្រះវិហារឆ្លងកាត់ស្ពានមេគង្គខេត្តស្ទឹងត្រែងបំណងដឹកឆ្ពោះយកទៅខេត្តរតនៈគីរី ខ្លួនស៉ីឈ្នួលថៅកែឈើក្រញ៉ូងឈ្មោះយា ដុង ជាជនជាតិវៀតណាមនៅទីនោះ លុះមកដល់ចំណុចខាងលើក៏បានកម្លាំងអាវុធហត្ថតាមដេញប្រមាញ់ស្ទាក់ចាប់ឃាត់បានតៃម្តង។
បានធ្វើការដកហូតវត្ថុតាងបានរថយន្តហាយឡែនដឺ ឈើក្រញូងមួយរថយន្តពេញមានចំនួនប្រមាណជិត៣០០ដំុ យកមកកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងយប់ដើម្បីធ្វើការសាកសួ ។ លុះដល់ព្រឹកឡើងទើបបានប្រគល់ទៅឱ្យខណ្ឌរដ្ខបាលព្រៃឈើខេត្តយកមករក្សាទុក ។
តាមប្រភពពីសមត្តកិច្ចម្នាក់បានលួចប្រាប់បានឱ្យដឹងថា រថយន្តដែលដឹកឈើក្រញូងខុសច្បាប់ខាងលើនោះគឺពូកគេ បានរកសីុដឹកជាយូរយាណាស់មកហើយមានជាច្រើនគ្រឿង នេះមិនមែនមានតែ១គ្រឿងនោះទេពេលចេញមកម្តងៗមាន៣ទៅ៥គ្រឿងឯណ្ណោះ ហើយមានរថយន្តកាំម៉ារីស្វិតពណ៌ឈាមជ្រូកមួយគ្រឿង សម្រាប់មើលផ្លូវឱ្យ នឹងមានរថយន្តទំនើនៗចាំបិតនៅខាងមុខផងនិងបិតនៅពីក្រោយទៀតផង។
ប្រភពបានបន្តថា ឈើក្រញូងដែលចរាចរណ៍ ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងនោះគឺចេញមកពីខេត្តឧត្តមានជ័យនឹងខេត្តព្រះវិហារ ចូលមកដល់ស្រុកថាឡាបរិវ៉ាត់ គឺគេមានអ្នករត់ការមើលផ្លូវ ជើងស្មាត់ម្នាក់ជាមេយោធាវិរៈ០១ប្រចាំនៅស្រែត្នោត ឈ្មោះជិន ហេង ទទួលមើលផ្លូវបន្តក្នុងមួយរថយន្ត១,៤០០ដុល្លាត្រឹមគល់ស្ពានមេគង្គ ទើបមកដល់ថ្ងៃនេះបានបែកធ្លាយដល់លោកមេបញ្ជាការអាវុធហត្ថខេត្តបានធ្វើការតាមប្រមាញ់ដេញស្ទាក់ចាប់ឃាត់បានទាំងតែកង់រថយន្តនឹងឈើពេញតែម្តង។
ជំុវិញនៅក្នុងរឿងនេះ លោក ភី សាម៉ន ជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសបានប្រាប់កាលពីវេលាម៉ោង១២ និង២៨នាទី ថ្ងៃទី២១ ខែឧសភានេះឱ្យដឹងថា ឈើក្រញូងដែលបានទទួលយកពីអាវុធហត្ថខេត្ត នៅវេលាម៉ោង៨ព្រឹកមិញនៅថ្ងៃទី២១ ខែឧសភានេះ មានចំនួន២៩៥ដំុ ស្មើរនិង២១៤០គីឡូក្រាម ។ លោកបានបញ្ជាក់ឱ្យដឹងថា ចំពោះតៃកុងនឹងរថយន្តដែលចាប់ ឃាត់ខ្លួនបានរួមនិងរថយន្តខាងលើនោះលោកមិនបានទទួលនោះទេ គឺឃាត់ទុកនៅក្នុងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយចាត់ការយ៉ាងណានោះលោកមិនដឹងឡើយ ៕
...