​ឆាយ វិរៈយុទ្ធ​ ទម្លាយរឿងមើលចិត្តប្រពន្ធមុនចូលរោងការ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ តារាចម្រៀងលោកឆាយវិរៈយុទ្ធបានចិត្តចូលរោងជ័យហើយជាមួយកូនថៅកែរោងម៉ាស៊ីនត្រូវល្បីឈ្មោះក្នុងខេត្តកំពង់ចាមហើយកាលពីថ្ងៃទី២១ខែឧសភានេះ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាពួកគេបានសិក្សាចិត្តគ្នារហូតជាង៧ឆ្នាំទើបសម្រេចចិត្តចូលរោងជ័យ។

មង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បានធ្វើឡើងនៅគេហដ្ឋានខាងស្រីស្ថិតក្នុងភូមិស្កុនឃុំសូរ្យពិនស្រុងជើងព្រៃខេត្តកំពង់ចាម។គ្រួសារខាងស្រីត្រូវបានគេដឹងថាគឺជាអ្នកជំនួញខាងស្រូវអង្គរដែលមានរោងម៉ាស៊ីនកិនត្រូវមួយឈ្មោះរោងម៉ាស៊ីនកិនត្រូវហាក់សែ។តាមការបញ្ជាក់ពីឆាយវិរៈយុទ្ធខ្លួនបានស្គាល់ភរិយារបស់ខ្លួនតាមរយបងប្រុសដែលបងប្រុសបង្កើតរបស់លោកជាមិត្តភ័ក្ដិបងប្រុសបង្កើតភរិយារបស់លោកគ្រាដែលគ្រួសារទាំង២ទៅញ៉ាំអាហារជាមួយគ្នា។ដោយភរិយារបស់លោកមានវេទកោសលខាងសរសេរបទចម្រៀងផងនោះក៏មាននិស្ស័យជាមួយគ្នាហើយបន្តសិក្សាចិត្តគ្នាតែម្ដងទៅ។ជាមួយគ្នានោះដែរភរិយារបស់លោកក៏ធ្លាប់បានសរសេរបទចម្រៀងឲ្យលោកច្រៀងបានប្រហែល១០បទផងដែរ។តារាចម្រៀងរូបនេះបញ្ជាក់ថាលោកមានជីវិតល្អប្រសើរដោយសារតែចម្រៀងហើយឱកាសបានស្គាល់ភរិយាក៏ដោយសារតែសិល្ប:ដែរទើបលោកមិនចោលសិល្ប:ជាដាច់ខាតដរាបណាមហាជននៅតែគាំទ្រលោក។លោកថាសិល្ប:គឺជាចំណូលចិត្តតែមុខជំនួញក៏ជាកិច្ចការថ្មីដែលត្រូវរៀនសូត្រផងដែរទើបលោកយល់ថាការងាររបស់ខ្លួនបន្ទាប់ពីរៀបការហើយគឺអាចបន្ថែមដោយមិនមានការបោះបង់នោះទេ។លោកនៅតែរក្សាជំហរពង្រឹងការងារផលិតចម្រៀងថ្មីៗនិងរៀបចំក្រុមរាំឲ្យបានល្អក្នុងគោលបំណងប្រកួតប្រជែងដោយមិនដកដៃជាដាច់ខាតបើទោះក្រោយពេលរៀបការលោកអាចងាកទៅគិតរឿងជំនួញជាមួយភរិយាបន្ថែម។

ក្រោយពីរៀបការរួចលោកឆាយវិរៈយុទ្ធនៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែលហើយភរិយារបស់លោកក៏គាំទ្រនិងបន្តជួយនិពន្ធបទចម្រៀងឲ្យច្រៀងថែមទៀត។អាពាហ៍ពិពាហ៍របស់លោកបានអញ្ជើញភ្ញៀវប្រហែលជិត២០០តុក្នុងនោះអ្នកសិល្បៈមានប្រហែល២០ទៅ៣០តុក្នុងនោះមានអ្នកសិល្បៈមួយចំនួនធំផងដែរ។លោកមិនមានគ្រោងមកកាត់ចំណងដៃនៅភ្នំពេញឡើយ ៕ វឌ្ឍនា

...

18641268_1397794903602165_2118529311_o 18641533_1397794920268830_124523513_o 18675252_1397795086935480_253684704_o 18618930_1397794926935496_637561759_o 18618938_1397794916935497_436436270_o 18618645_1397795106935478_1078873954_o 18618990_1397795096935479_210916000_o 18641300_1397795143602141_1042412264_o 18641420_1397795170268805_2091763668_o 18676603_1397795186935470_867381843_o 18641976_1397795160268806_1989500655_o 18676758_1397794923602163_1844352217_o 18641175_1397795070268815_1538425295_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print