បុរសម្នាក់ខឹងសង្សារមានប្រុសថ្មីបានចាក់ជាច្រើនកាំបិតចំពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានទៅលេងសង្សារនៅផ្ទះហើយបានឈ្លោះប្រកែកគ្នា ដោយខាងប្រុសខឹងនិងសង្សាររបស់ខ្លួនលួចមានប្រុសថ្មីទើបធ្វើអោយខាងប្រុសបានយកកាំបិតចាក់បណ្ដាលអោយត្រូវចំពីក្រោយជាច្រើនកាំបិតហើយកាំបិតជាប់នឹងខ្នងតែម្ដង ហើយក្រុមគ្រួសារដឹកតាមកងបីយកទៅសង្គ្រោះនៅមន្ទីរភ្លាមៗនោះ។

Form Side

ករណីហឹង្សាដោយចេតនាខាងលេីនេះ បានកេីតឡេីងវេលាម៉ោង៤និង៣០នាទី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៧៧ ផ្លូវលេខ១៣២Z ភូមិ3 សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានឲ្យដឹងថា សង្ស័យឈ្មោះ ឆាយ ណូរ៉ាត្យា ភេទប្រុស អាយុ30ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ22 ផ្លូវលំ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ ឆវឡា ភេទស្រី អាយុ30ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ177 ផ្លូវ138z ក្រុម9 ភូមិ3 សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

មន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យបានធ្វើដំណើរពីខេត្តបាត់ដំបងមកផ្ទះជនរងគ្រោះ នៅវេលាម៉ោង១និង៣០នាទីរសៀល ហើយបានទៅផ្សារអារ៉ូណាដើម្បីទិញកូនកាំបិតចិតបន្លែដងជ័រមួយយកមកទុកគំរាមជនរងគ្រោះពីបញ្ហារឿងជនរងគ្រោះមានសង្សាថ្មី ។ បន្ទាប់ពីមកដល់ផ្ទះជនរងគ្រោះ ភ្លាមៗនោះជនសង្ស័យបានអូសដៃជនរងគ្រោះ ទៅបន្ទប់ខាងក្រោយហើយជនរងគ្រោះ ក៏បានទាញដៃឈ្មោះទូចដែលត្រូវជាបងប្អូនជនរងគ្រោះទៅជាមួយដែរ បន្ទាប់មកជនសង្ស័យក៏បានដកកូនកាំបិតពីក្នុង ហោប៉ៅខោរបស់ខ្លួនចាក់ជនរងគ្រោះ នឹងកាំបិតចំពីក្រោយ ក្រោមស្លាបប្រជៀវផ្នែកខាងស្តាំ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍បាន អត្តរាគមន៏ឃាត់ខ្លួនជនសង្ស័យយកមក ស្នាក់ការប៉ុស្តិ៍ រីឯជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនិតិវិធី ៕

12053103_904970286224699_2140952861_n 12067312_904970302891364_787835247_n 12042068_904970316224696_810116942_n 12086915_904970322891362_1587428739_n

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print