​សិស្ស​ប៊ែ​ល​ធី​ជាប់​ និ​ន្ទេ​ស​ A​ ចំនួន​ ០៦​នាក់​ ចែករំលែក​បទ​ពិសោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ចែករំលែក​នូវ​បទ​ពិសោធន៍​ការ​សិក្សា​របស់​សិស្ស​ប៊ែ​ល​ធី​ជាប់​ និ​ន្ទេ​ស​ A​ ចំនួន​ ០៦​នាក់​ ជូន​ដល់​សិស្ស​ថ្នាក់​ទី​១២​ ឆ្នាំ​សិក្សា​ថ្មី​ ក្រោម​អធិបតីភាព​លោក​ លី​ ឆេ​ង​ អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិ​ការ​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ និង​លោក​ជំទាវ​។​ ​

ad

តាម​របាយការណ៍​លោក​ លី​ ប៊ុ​ន​ឆៃ​ អគ្គនាយករង​ ប៊ែ​ល​ធី​ គ្រុប​ ទទួល​បន្ទុក​សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ បានអោយ​ដឹង​ថា​៖​ បច្ចុប្បន្ន​នេះ​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​ពង្រីក​សាខា​របស់​ខ្លួន​ ចំនួន​ ១៦​ទីតាំង​ ដែល​ក្នុង​នោះ​១៥​ ទីតាំង​បាន​នឹង​កំពុង​ដំណើរ​ និង​១​ទីតាំង​ទៀត​កំពុង​សាងសង់​ និង​មាន​សិស្ស​ចំណេះ​ទូទៅ​ និង​ភាសា​អង់គ្លេស​ ទាំង​ពេញ​ម៉ោង​ និង​ក្រៅ​ម៉ោង​ ចំនួន​ ៣០.៤៥១​នាក់​។​ ​

នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០១៥-២០១៦​នេះ​ មាន​សិស្ស​ថ្នាក់​ទី​១២​ ចំនួន​ ១.១៧៣​នាក់​ ហើយ​ឆ្នាំ​សិក្សា​២០១៤-២០១៥​កន្លង​មកនេះ​ មាន​សិស្ស​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ចំនួន​ ១.១០២​ នាក់​ បាន​ប្រឡង​ជាប់​ ចំនួន​ ៨៦៤​នាក់​ ស្មើនឹង​ ៧៨.៤០%​ ក្នុង​នោះ​ជាប់​និទ្ទេស​ A​ ចំនួន​៦​នាក់​ និទ្ទេស​ B​ ចំនួន​ ៣២​នាក់​ និទ្ទេស​ C​ ចំនួន​ ៩៤​ នាក់​ និទ្ទេស​ D​ ចំនួន​ ១៣៨​ នាក់​ និង​ និទ្ទេស​ E​ ចំនួន​ ៥៩៤​ នាក់​ ដោយឡែក​ថ្នាក់​ទី​៩​ មាន​សិស្ស​ពូកែ​ជាប់​ទូ​ទាំង​រាជធានី​ភ្នំពេញ​ ចំនួន​ ០៧​នាក់​ និង​ជាប់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ ចំនួន​ ០២​នាក់​ផង​ដែរ​ ។​ ​

ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ លី​ ឆេ​ង​ អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ បាន​កោតសរសើរ​ដល់​សិស្ស​និទ្ទេស​A​ ទាំង​៦​នាក់​ និង​សិស្ស​ពូកែ​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​ និង​បាន​ថ្លែងអំណរគុណ​ដល់​ មាតាបិតា​ និង​អាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​បង្ក​លក្ខណៈ​ឲ្យ​កូន​របស់​ខ្លួន​ មាន​ឳ​កាស​បាន​សិក្សា​នៅផ្ទះ​បន្ថែម​ និង​គោរព​វិន័យ​សាលា​បាន​ល្អ​។​ លោក​ ក៏​បាន​បន្ថែម​ទៀត​ថា​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​នឹង​កំពុង​ពង្រឹងគុណភាព​អប់រំ​ ចាប់តាំងពី​ថ្នាក់បឋមសិក្សា​ រហូត​ដល់​ថ្នាក់មធ្យមសិក្សា​ សំខាន់​គឺ​ ផ្នែក​បង្រៀន​របស់​គ្រូ​ និង​ការ​រៀន​របស់​សិស្ស​ ព្រមទាំង​បាន​រៀប​ប​ញ្ជូ​ល​កម្មវិធី​ថ្មីៗ​ជា​ច្រើន​ ដូច​ជា​ ១-​កម្មវិធី​បង្កើន​ ចំណេះដឹង​ទូទៅ​ ២-​កម្មវិធី​ពង្រឹងស្មារតី​ ៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា​ ៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍​ និង​ ៥-​កម្មវិធី​ប្រឡង​សំ​ណេ​រ​ ដើម្បី​ឲ្យ​សិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​គ្រប់មុខ​វិជ្ជា​ ចាប់តាំងពី​ថ្នាក់​ទី​១​ រហូត​ដល់​ ថ្នាក់​ទី​១២​ និង​ប្រឡង​ជាប់​ បាន​ភាគរយ​ច្រើន​ ព្រមទាំង​ទទួល​បាន​លទ្ធផល​និទ្ទេស​ A​ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ ។​

​ជាទី​បញ្ចប់​ លោក​ អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​លោកស្រី​ ក៏​បាន​ប្រគល់​លិខិត​សរសើរ​ និង​អាហារូបករណ៍​ថ្នាក់​ បរិញ្ញាបត្រ​១០០%​ ដល់​សិស្ស​និទ្ទេស​A​ ទាំង​ ០៦​នាក់​ ក្នុង​នោះ​សិស្ស​ ០៥​នាក់​ ទៅ​សិក្សា​ នៅ​ប្រទេស​សឹ​ង្ហ​បុរី​ និង​សិស្ស​ ០១​នាក់​ទៀត​ ទៅ​សិក្សា​ផ្នែក​ពេទ្យ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ព្រមទាំង​ ជួយ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចំណាយ​ផ្សេងៗ​ ប្រចាំឆ្នាំ​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់​ រហូត​ដល់​បញ្ចប់​ ថ្នាក់​បរិញ្ញាបត្រ​ ផង​ដែរ​ ៕​

...

ddedweunnameddse

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print