ខេត្តរតនគីរី៖ បុរសម្នាក់ញៀនស្រាឡើងជោគជាំខណៈចេញពីផ្ទះរបស់ខ្លួនទៅផ្ទះម្តាយក្មេកនៅក្បែររបងផ្ទះបានខ្យល់គស្លាប់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
ក្រោយពីមានការភ្ញាក់ផ្អើលត្រូវបានសមត្ថកិច្ចប៉ូលីសមូលដ្ឋាននឹងប៉ូលីសការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានទៅធ្វើកុសល្យវិច្ច័យលើសាកសព សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះអិត ម៉ាត ហៅភ័ក្ត្រ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធឈ្មោះស៊ឹម វិបុល អាយុ៤៥ឆ្នាំ មានកូនក្នុងបន្ទុក៤នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីកោសល្យវិច័្ចយរួច ជនរងគ្រោះស្លាប់ដោយសារញៀនស្រាខ្លាំងគឺផឹកជារៀងរាល់ថ្ងៃតែម្តង អត់ហូបបាយទឹករហូតធ្វើឲ្យវង្វេងវង្វាន់បាត់បង់ស្មារតី ជនរងគ្រោះគឺស្លាប់ដោយសារខ្យល់គរ(គ្មានរឿងឃាតកម្មអ្វីកើតឡើង)ស្ថានភាពជនរងគ្រោះស្លាប់មានតែខោលីអូ អត់ពាក់អាវ ស្លាប់នៅក្បែររបងផ្ទះម្តាយក្មេងចំងាយពីផ្ទះ២០ម៉ែត្រ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ទាក់ទិនឹងករណីដែលបុរសស្លាប់នេះត្រូវបានសាច់ញាតិ និងប្រពន្ធជនរងគ្រោះបានឲ្យ ដឹងថា នៅមុនពេកើតហេតុប្រហែលជាម៉ោង៤ទៀបភ្លឺថ្ងៃខែដដែល គាត់ជាជនរងគ្រោះបានសុំប្រពន្ធថាដើរមកផ្ទះម្តាយក្មេកលេង ស្រាប់តែអ្នកភូមិប្រទះឃើញដេកស្លាប់នៅខាងក្រោយផ្ទះម្តាយក្មេកទៅវិញ ទើបមានការភ្ញាក់ផ្អើលឡើង ក្រុមគ្រួសារសាច់ញាតិសាកសពបានបញ្ជាក់ថាជនរងគ្រោះបានហូបស្រាជារៀងរាល់ថ្ងៃមិនដែលខានតែបាយទឹកហូបតិចតួចណាស់ ទោះបីគាត់ហូបស្រាយ៉ាងណាក៏មិនដែលវ៉ៃតប់ប្រពន្ធកូនឡើយ ៕
ដោយ៖ អ៊ុច សាវុទ្ធ