រថយន្តដឹកអុសបើកទាក់ខ្សែភ្លើងបណ្តាលឲ្យទុស្សេឆាបឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តធុនធំផ្ទុកអុសពេញទ្រុងបើកលើកំណាត់ផ្លូវលេខ១១៥ចុះពីស្ពានព្រែកសំ​រោង បណ្តាលឲ្យទាក់ជាមួយខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលឲ្យទុស្សេបង្កជាគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

12039291_1912440398980971_6638562184996558753_n

កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចបង្គោលភ្លើង ក្នុងបរិវេណរបងសាខាកាកកបាតក្រហមកម្ពុជាខេត្តកណ្តាល តាមបណ្តោយផ្លូវលេខ២១Bកែងផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ។

ប្រភពពីមន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-7568 បើកបរដោយឈ្មោះ ប៉ិច វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្តេចកន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តថា រថយន្តនេះបានផ្ទុកអុសពេញទ្រុងបើកបរចុះពីស្ពានព្រែកសំ​រោងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១១៥ ខណៈបើកដល់ចំណុចភ្លើងស្តុបចោងស្ពានព្រែកសំរោង រថយន្តបង្កបានបើកទាក់ជាមួយខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យខ្សែភ្លើងដាច់ប៉ះគ្នាទុស្សេយ៉ាងខ្លាំងនៅត្រង់ចំណុចបង្គោលភ្លើង ក្នុងបរិវេណរបងសាខាកាកកបាតក្រហមកម្ពុជាខេត្តកណ្តាល បង្កជាគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពកងអង្គរក្សចំនួន១គ្រឿងបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ខណៈដែលមន្ត្រីអគ្គិសនីបានបិទបារ៉េតភ្លើងរួចរាល់ហើយនោះ រហូតធ្វើឲ្យភ្លើងរលត់ជាស្ថាពរ ដោយប្រើប្រាស់ទឹកអស់មួយរថយន្ត ។ ចំពោះរថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕

12046753_1912440368980974_3285205295512257170_n 12049478_1912440392314305_4386468362809437425_n

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print