លោក Mark Fields ត្រូវបានគេបញ្ឈប់ពីតំណែង CEO ក្នុងក្រុមហ៊ុន Ford ហើយលោក Jim Hackett មកជំនួសតំណែង CEO វិញបើយោងតាមការរាយការណ៍របស់ New York Times ។ លោក Hackett មានអាយុ 62 ឆ្នាំដែលបានខាងតំឡើងគ្រឿងសង្ហា រឹម Steelcase អស់រយៈពេល 20 ឆ្នាំ មុននឹងចូលធ្វើការអោយក្រមហ៊ុ នរថយន្ត Ford ។ ដែលនៅក្នុងបន្ទុកថ្មីបំផុតនៃក្ រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុ មហ៊ុនរថយន្តស្វយ័តដែលគេស្គាល់ថា ជា ក្រុមហ៊ុន Ford Smart Mobile ។ លោក Mark Fields ក្លាយជាប្រធាននាយកប្រតិបត្តិអស់ រយះពេល 3ឆ្នាំមកហើយ ដែលជារយៈពេលមួយដែលបានឃើញភាគហ៊ុ នរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ 40 ភាគរយ។ បើតាម New York Times និយាយថាដំណឹងនេះត្រូវបានប្រកា សជាផ្លូវការកាលពីព្រឹកថ្ងៃចន្ទ។
ក្រុមហ៊ុន Ford Smart Mobility ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ជាការកិច្ចខិតខំប្រឹងប្រែងដើម្ បីពន្លឿនដំនើរការផ្លាស់ប្ដូ ររបស់ក្រុមហ៊ុននេះទៅជាក្រុមហ៊ុ នរថយន្តនិងចល័តមួយ។ គោលបំណងរបស់វាគឺដើម្បីបន្តឱកា សយ៉ាងខ្លាំង និង “ជាមេដឹកនាំនៅក្នុងការតភ្ជាប់ , ការចល័ត , រថយន្តស្វយ័ត ,បទពិសោធអតិថិជន និងទិន្នន័យ និងវិភាគ “នេះបើយោងតាមក្រុមហ៊ុន Ford អធិប្បាយ។ ការផ្សព្វផ្សាយរបស់លោក Hackett គឺជាសញ្ញាយ៉ាងច្បាស់ដែល Ford គិតថាការផ្លាស់ប្តូរនេះមិនត្រូ វបានកើតឡើងយ៉ាងលឿនគ្រប់គ្រាន់ទេ ។ ការលក់រថយន្តរបស់ Ford បានធ្លាក់ចុះ 25 ភាគរយនៅឆ្នាំនេះ ពេលថ្មីនេះក្រុមហ៊ុន Tesla បានវ៉ាដាច់រថយន្ត Ford និង GM ទាំងពីរនេះនៅក្នុងលក្ខខណ្ឌនៃមូ លធនទីផ្សារ។ មូលហេតុដែលធ្វើអោយ លោក Mark Fields ត្រូវចុះចេញពីតំណែងក៏ព្រោះដោយសា រតែលោកអស់សមត្ថភាព និង ធ្វើអោយក្រុមហ៊ុនខាតបង់អស់ជាច្ រើនឆ្នាំ ទាំងប្រាក់ចំណូល ធនធានមនុស្ស និង កេរ្តិ៍ឈ្មោះក្រុមហ៊ុន។
ហេង លក្ខិណា










