Update : លោតសម្លាប់ខ្លួនពីជាន់ទី៦អគារសាកល វិទ្យាល័យកម្ពុជាមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាត លោតសម្លាប់ខ្លួនពីអគារជាន់ទី៦សាកល វិទ្យាល័យកម្ពុជាបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

បុរសដែលធ្វើអត្តឃាតរូបនេះឈ្មោះ គ្រុយ ចាន់ដាឡែន អាយុ៣០ឆ្នាំ មុខរបរនៅ ផ្ទះ ស្នាក់នៅផ្ទះលេខ១២០Z ផ្លូវលេខ ២១៦Z ក្នុងក្រុម៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីបុរសឈ្មោះ ហង់ ម៉ៃ ជាសន្តិសុខសាកលវិទ្យាល័យកម្ពុជាបាន ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើត ហេតុគេឃើញបុរសខាងលើបានឡើងទៅ ជាន់ទី៦ អគារសាកលវិទ្យាល័យកម្ពុជា ដោយមិនឲ្យក្រុមសន្តិសុខបានឃើញឡើយ។ មួយសន្ទុះក្រោយមកស្រាប់តែ បុរសនេះវាយកញ្ចក់បង្អួចបែកខ្ចាយរួច ឡើងទៅអង្គុយលើបង្អួចដោយមិនភ័យខ្លាច ធ្លាក់ពីលើអគារនោះឡើយ។ ពេលឃើញ ដូច្នេះសន្តិសុខរូបនេះបានស្រែកពីក្រោម ប្រាប់ជនរងគ្រោះកុំឲ្យអង្គុយលើបង្អួច បែបនេះ ព្រោះខ្លាចគ្រោះថ្នាក់ ប៉ុន្តែមិនបាន ប៉ុន្មានផងស្រាប់តែបុរសនេះលោតពីលើ បង្អួចមកដល់ដីបែកក្បាលស្លាប់យ៉ាង អាណោចអាធ័មតែម្តង។

សាក្សីរូបនេះបានឲ្យដឹងទៀតថា ពេល ឃើញដូច្នេះរូបគាត់ស្រឡាំងកាំងព្រោះមិន នឹកស្មានថា បុរសរូបនេះហ៊ានធ្វើអត្តឃាត បែបនេះឡើយរួចក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅត្រួតពិនិត្យ មើលសពភ្លាមៗ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ ទឹកថ្លាបានឲ្យដឹងថា ដំបូងឡើងគេមិន ស្គាល់អត្តសញ្ញាណបុរសនេះទេ ប៉ុន្តែពេល ឆែកក្នុងហោប៉ៅជនរងគ្រោះឃើញមាន អត្តសញ្ញាណប័ណ្ណមួយសន្លឹកទើបស្គាល់ អត្តសញ្ញាណដូចខាងលើ ។ បន្ទាប់មក សមត្ថកិច្ចបានដឹកសពយកទៅតម្កល់នៅ ទឹកថ្លាដើម្បីធ្វើកោសល្យវិច័យ ហើយបាន សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ ធ្វើអត្តឃាតលោតសម្លាប់ខ្លួនប្រាកដមែន ហើយបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា ចំពោះមូលហេតុដែលបណ្តាលឲ្យជន រងគ្រោះធ្វើអត្តឃាតបែបនេះសង្ស័យកើតឡើងដោយសារប្រើប្រាស់គ្រឿងញៀន ហួសកម្រិត ឬមានវិបត្តិក្នុងគ្រួសារ។ យ៉ាង ណាករណីជាក់ស្តែងបែបណានោះនៅ ពេលដែលក្រុមគ្រួសារសពមកទទួលសព យកទៅធ្វើបុណ្យសមត្ថកិច្ចនឹងសាកសួរពី បញ្ហាទាំងនេះ ទើបដឹងច្បាស់ថាជារឿង ហេតុអ្វី ៕  តុង សីហា

...

0f4f0c05-5091-49fb-ad0b-34250302e556 ba380ecd-9f51-4bcb-ada7-b241a70c91b4 IMG-20170522-WA0019-300x225 20170522_153819-300x169 20170522_153923-300x169 16df1ccd-792e-4071-bfd9-5c23aa14b43d 4468c982-c5e2-456d-9493-a687f9f2c93a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print