ស្រុកម៉ាឡៃជាប់ព្រំដែនកម្ពុជា-ថៃអតីតតំបន់សមរភូមិសង្រ្គាមរឹងមាំគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម ក្រោយពីធ្វើសមាហរណកម្មបានទទួលសមិទ្ធផលរីកចម្រើនគ្រប់វិស័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្រុកម៉ាឡៃដែលមានភូមិសាស្រ្ត ជាប់ព្រំដែនកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ  អតីតតំបន់សរភូមិសង្រ្គាមវាយប្រយុទ្ធបង្ហូរឈាមរវាងខ្មែរនិងខ្មែរហើយរងការខ្ទេចខ្ទាំដោយសង្រ្គាម ក្រោមការគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហមក្រោយពីធ្វើ សមាហរណកម្មមករួមរស់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល២១ឆ្នាំចុងក្រោយនេះបានទទួលនូវសមិទ្ធផលពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ រួមមាន៖ សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត ភ្លើងអគ្គីសនី និងសមិទ្ធផលជាច្រើនទៀត ដែលផ្តល់នូវភាពងាយស្រួលបំរើឱ្យ ការរស់នៅ របស់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ឱ្យកាន់តែប្រសើរឡើង ក្នុងការមុខរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ប្រជាពលរដ្ឋស្រុកម៉ាឡៃមកដល់ពេលនេះបានកើនឡើងរហូតដល់១២,៥៦៦គ្រួសារ (មួយម៉ឺនពីរពាន់ប្រាំរយហិកសិបប្រាំមួយគ្រួសារ) ទៅហើយបើប្រើបធៀបទៅនឹងនៅក្រោយសមាហរណកម្ម ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនខ្មែរ ក្រហមមានចំនួនជាង៩ពាន់គ្រួសារប៉ុណ្ណោះ។

លោក ឃុយ ម៉ន ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ និងអតីតមេបញ្ជាការកងទពពិសេសខ្មែរក្រហមកងពល៤៥០ ឈរជើងនៅស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា ស្រុកម៉ាឡៃ កាលពីរនៅក្នុងតណាក់កាលភ្លើងសង្រ្គាម ប្រជាជនរស់នៅរងទុក្ខវេទនាជាខ្លាំង។ពីមួយថ្ងៃទៅមួយថ្ងៃឮសូរតែគ្រាប់កាំភ្លើង ផ្លោងតូចធំ គ្រប់ប្រភេទ។ប្រជាជនខ្លះស្លាប់ដោយគ្រាប់កាំភ្លើងផ្លោងប្រជាជខ្លះទៀតស្លាប់ ដោយគ្រាប់មីន  និងស្លាប់ដោយគ្រុនចាញ់ ជាដើមនោះ។

លោកប្រាប់ឱ្យដឹងទៀតថា ស្រុកម៉ាឡៃត្រូវបានបញ្ចប់សង្រ្គាមទាំងស្រុងកាលពីឆ្នាំ១៩៩៦ ក្រោយពីធ្វើសមាហរណកម្មចូលមករួមរស់ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យស្រុកម៉ាឡៃមកដល់ពេលបច្ចុប្បន្ននេះបានប្រែមុខមាត់ថ្មី ស្រុកធ្លាប់តែរងការខ្ទេចខ្ទាំដោយភ្លើងសង្រ្គាម បានទទួលការកសាងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនឹកស្មានមិនដល់។ប្រជាជនរស់នៅក្នុងជីវភាពធូធារ ហើយប្រជាជនប្រហែល៨០ភាគរយប្រកបមុខរធ្វើចំការ ដើម្បីទ្រងទ្រង់ផ្គត់ផ្គង់គ្រួសារ បង្កើនជីវភាព។ក្នុងនោះដោយមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង ថៃ  ប្រជាជនស្រុកម៉ាឡៃ ដែលបានដាំដុះដំណាំកសិផលនានាទទួលបានហើយនោះ  ត្រូវបាននាំយកទៅលក់នៅប្រទេសថៃ។

ប្រជាជនរស់នៅក្នុងស្រុកម៉ាឡៃ ក៏បានសំដែងចេញនិងបានមើលឃើញពីការការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដើរលើផ្លូវត្រូវ កសាងអភិវឌ្ឍន៍រីកចម្រើន នៅក្នុងភូមិឃុំរបស់គាត់ កូនចៅបានចូលរៀនសូត្រ គ្រប់គ្នា ប្រជាជនរស់នៅមានសិទ្ធិសេរីភាពសព្វបែបយ៉ាងដោយគ្មានការគាបសង្កត់អ្វីនោះឡើយ។

សូមបញ្ជាក់ថា ស្រុកម៉ាឡៃមានជម្ងាយពីទីរួមខេត្តបន្ទាយមានជ័យ៧៦គីឡូម៉ែត្រ ខាងជើងជាប់ព្រំប្រទល់ ប្រទេសថៃនិងក្រុងប៉ោយប៉ែត ខាងលិចជាប់ប្រទេសថៃ ខាងត្បូងជាប់ស្រុកសំពៅលូន ខេត្តបាត់ដបង ខាងកើតជាប់និងស្រុកអរជ្រៅ និងមង្គលបុរី។ស្រុកម៉ាឡៃមាន ព្រំដែនជាប់និងប្រថៃប្រវែង៤៦គីឡូម៉ែត្រ ៕ សំ វិច្ឆិកា

11 12 7 8 13 10 9 4 2 5 1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print