ជិះម៉ូតូវ៉ាជែងលឿនជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖  បុរស់ម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនវ៉ារថយន្តក្រុងប្រភេទ25កៅអីមួយគ្រឿងតែវ៉ាមិនផុតបណ្តាលអោយជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀត
បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងហើយហេតុការណ៌ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង18 និង 45 នាទីព្រលប់ថ្ងៃទី22 ខែឧសភា ឆ្នាំ2017 ត្រង់ចំណុចផ្លូវបេតុងស្ថិតក្មុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សពជនរងគ្រោះមានឈ្មោះ កុក លីដា អាយុ32 ឆ្នាំមុខរបរកសិករស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 សេរីឆ្នាំ2015 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FG 1051 ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបោះពួយយ៉ាងលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានវ៉ារថយន្តក្រុងប្រភេទ25 កៅអីមួយគ្រឿងតែវ៉ាមិនផុតជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាក់លេខ1BG 3390 យ៉ាងពេញទំហឹងបណ្តាលអោយម៉ូតូទាំង2 ខ្ទាតចេញពីគ្នាចំងាយ30 ម៉ែត្របណ្តាលអោយភាគីម៉ូូតូសង់015
បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកភាគីម៉ូតូសង់ប៊ិចរងការខូចរបួសបាក់ដងកាំបិតខាងឆ្វេង។

ក្រោយកើតហេតុ ជំនាញចរាចរណ៍ខណ្ឌសហការជាមួយចរាចរណ៍ក្រុង ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការដោះស្រាយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី៕

...

5ddaa79e-053f-4a49-915e-502934fcdf22 8b2a3d0a-dcf3-418b-99f5-0777466a9d48 1a55136c-af81-489d-b339-91eac60f54fe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print