ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់នៅពេលដែលរូបគេក្រោកពីដំនេកហើយបានដើរទៅដកឌុយកង្ហាចេញពីព្រីភ្លើងដែលមានសភាពបែកភ្លាមៗនោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គោះនៅមន្ទីពេទ្យតែជាអកុសលកូនរបស់គាត់បានដាច់ខ្យល់ស្លាបបាត់ទៅហើយ។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង០៨និង៣៥នាទីព្រឹកថ្ងៃទី ២២ខែឧសភាឆ្នាំ២០១៧នៅការដ្ឋានសំណង់ភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សពមានឈ្មោះ យឿ យ៉ុត ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅការដ្ឋានសំណង់ជាមួយឪពុកម្តាយកន្លែងកើតហេតុនិងមានស្រុកកំពើតភូមិឫស្សីជុក ឃុំសៀងក្វៀង ស្រុកកំចាយមាខេត្តព្រៃវែង។

តាមសំដីសាច់ញាតិបានប្រាប់ថា មុនកើតហេតុក្រោយពីកុមារាខាងលើក្រោកពីដេកបានទៅដកឌុយកង្ហាចេញពីព្រីភ្លើង(ដែលមានសភាពបែក)ខណះដកស្រាប់តែឆក់ប្រកាច់ពេលនោះក្មេងៗដែលនៅក្បែបានស្រែកហៅឪពុកម្តាយក្មេងរងគ្រោះដែលកំពុងធ្វើការក្បែនោះអោយមកជួយនិងដឹកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់ក្មេងខាងលើបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីពេទ្យ។

បច្ចុប្បន្នសពក្មេងប្រុសនោះត្រូវបានឪពុកម្តាយដឹកតាមរថយន្តរបស់មន្ទីពេទ្យព្រះកុសុមះយកទៅធ្វើបុណ្យនៅស្រុកកំណើត។
នេះជាមេរៀនមួយសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំធ្វេសប្រហែសអោយសោះនៅពេលឃើញព្រីភ្លើងបែកឫក៍ខ្សែភ្លើងដាច់ត្រូវតែយកស្គត់មករំអោយបានត្រឹមត្រូវនិងប្តូថ្មី ជៀសវាងមានករណីដូចខាងលើនេះ៕ តុង សីហា

...

4c3f4914-9aa0-463e-88d6-4a2be289d237

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print