ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជវុធហត្ថមូលដ្ឋានស្រុកវាលវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើធនធានធម្មជាតិកងរាជអារវុធហ្ត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម សាមឿន ស្នងការរងនៃស្នងការដ្ឋានសន្ថិសុខ និងបច្ចេកទេសកងរាជអារវុធហត្ថលើផ្ទៃប្រទេស រុករកឃើញ ឈើប្រភេទឈើអារប្រមាណជិត ១០០ម៉ែត្រត្រីគុណ យកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុសដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចព្រៃភ្នំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទនៅ ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើខាងលើ កម្លាំងរិបអូសឈើអារប្រភេទ(រាជកុល) និងឈើប្រភេទប្រណិតធ្នង់ មានចំនួនច្រើនកន្លែងផ្សេងៗគ្នា រកឃើញឈើជាង៧៤ម៉ែត្រ ។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងបន្តថា នៅល្ងាចថ្ងៃទី២៣នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដកមកក្រោយមួយជំហានសិន ចំណែកវត្ថុតាង(ឈើ) បានប្រគល់ឲ្យមន្រ្តីបរិ ស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស រក្សាទុកជាបណ្ដោះអាសន្ន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងគ្រប់គ្រង ៕ ប៉ឹមពិន














