ខេត្តកណ្តាល ៖ ពលរដ្ឋនៅឃំុអន្លុងរមៀតនិងឃំុបារគូ ក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ៨០០គ្រួសារដែលប្រើប្រាស់ទឹកស្អាតរបស់ ក្រុមហ៊ុនទីប្រជំុជនទឹកស្អាតអន្លុងរមៀត បានប្រត្តិកម្មនិងថៅកែក្រុមហ៊ុនថា មិនបានផលិតទឹកបំរើអតិ ថិជនអោយបានទាន់ពេវេលានោះទេ ដោយប្រព័ន្ធទុយយោទឹកនៅទីនោះចាស់ៗ ខូចនិងបែកធ្លាយ ។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិបារគូឃំុបារគូ ក្នុងស្រុក កណ្តាលស្ទឹងម្នាក់ សំុមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយក ពត៌មាននគរដ្រេហ្គនថា ក្រុមហ៊ុនទឹកស្អាត ទីប្រជំុជនអន្លុងមៀតហាក់ដូចមិនយកចិត្តទុកដាក់ក្នុងការផលិតទឹកបំរើអតិថិជនអោយបានត្រឹមត្រូវនោះទេ មានពេលខ្លះទឹកដែលត្រូវប្រើប្រាស់ធំក្លិនថ្នាំក្លរខ្លាំងដែលប្រើប្រាស់ក្នុងការដាំស្លមិនបាននិងពេលខ្លះទៀតទឹកដាច់ពី3ថ្ងៃទៅ5ថ្ងៃតែថៅកែក្រុមហ៊ុនមិនជូនដំណឹងអោយដឹងមុនតែដល់ពេលអតិថិជន បង់លុយខកពេលមួយថ្ងៃឫ២ថ្ងៃក្រុមហ៊ុនពីនយ័ជាប្រាក់រាប់មឺុនរៀលដោយគ្មានការយោគយោល់ ។
ជំុវិញករណីខាងលើនេះលោក សាយ នីភ្នាក់ងារបំរើទឹកស្អាតនៅក្រុមហ៊ុនដែលមានស្នាក់ការនៅភូមិស្វាយមីងក្នុងឃំុបារគូ បានប្រាប់អ្នកយកពត៌មានថា ចំពោះកាដាច់ទឹកស្អាតលោកទទួលស្គាល់ថាដាច់មានរយះពេលជិតមួយសប្តាហ៍ មែនដោយមានបញ្ហាដាច់ទុយយោទឹកដែលកប់នៅក្នុងដីត្រូវបានកាត់ផ្តាច់ដោយក្រសួងសាធារណះការរាជធានីភ្នំពេញដែលស្ថាបនាផ្លូវហើយកាប់ត្រូវកាត់ផ្តាច់ទុយយោបែកខូចខាតទុយយោប្រមាណជិត10ម៉ែត្រទើបបណ្តាលអោយមានបញ្ហាបែបនេះ។
លោក សាយ នី បន្តទៀតថា បញ្ហាទឹកដែលមានក្លិន ថ្នាំក្លរខ្លាំងគឺជារឿល្អទេមិនមានប៉ះពាល់សុខភាពទេ ពីព្រោះអាចសម្លាប់មេរោគបន្សុតទឹកបាន100%តែលោកសាយ នីបានបញ្ជាក់ថាកាខ្វះខាតបញ្ហាខ្លះៗនោះលោកនិងរាយការណ៍ជូនដល់ថៅកែរបស់លោកនៅពេលក្រោយបន្តទៀត៕ ឡូ សំអាត
...