ភ្នំពេញ ៖ យុវជនសង្ស័យ២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាចាប់បានភ្លាមៗតែម្ដងកាលពីវេលាម៉ោង៦និង៣០នាទីស្ថិតតាមបណ្ដោយផ្លូវ៥៧កែង៣៣៤ក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ជនសង្ស័យទី១ឈ្មោះសុក កុសល អាយុ២៣ឆ្នាំស្នាក់នៅផ្ទះជួលនៅគីរីរម្យនិងទី២ឈ្មោះរទ្ធិ ភារម្យអាយុ១៧ឆ្នាំស្នាក់នៅផ្ទះជិតសាលាទួលសែ្លងមុខរបរជាសិស្សថ្នាក់ទី៩ សាលាយុគន្ធ ។ ចំណែកនារីរងគ្រោះឈ្មោះគន់ ផល្លា អាយុ១៩ឆ្នាំមុខរបរបុគ្គលិក ធនាគារផ្នែកបច្ចេទេស “អីុអន”ស្នាក់នៅផ្ទះលេខ6E3ភូមិ៩ក្រុម៧៥សង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការគម្រោងទៅញាំុអីនៅជិតនិងកន្លែងធ្វើការតែពេលជិះជិតដល់ត្រូវបានក្រុមជនសងសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទពីនារីខាងលើបានសម្រេចតែម្ដង ប៉ុន្ដែជាអកុសលមានបងប្អុនដែលធ្វើដំណើរតាមផ្លូវឃើញដូចនេះក៏បានជិះដេញតាមពីក្រោយបានសែ្រកចោរៗ ពេលនោះជនសង្ស័យមានការភ័យស្លន់ស្លោបានបោះទូសព្ទចោល លុះជិះទៅដល់ផ្លូវលេខ៥៧កែងនិងផ្លូវ៣៣៤ទើបមានប្រជាពលរដ្ឋបានជួយស្ទាក់ចាប់ជាប់ ហើយស្វាគមន៍ម្នាក់មួយចាស់ដៃផងដែរ រួចបានប្រគល់ជូន សមត្ថកិច្ចតែម្ដង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីនាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបញ្ជូនទៅតុលា ការចាត់ការតាមនីតិវិធី ៕ ស រស្មី
...