អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បន្តចុះចែកសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋចំនួន៧គ្រួសារនៅក្នុងសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នេះអធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានបន្តចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់លំនៅឋានចំនួន៧គ្រួសារស្ថិតក្នុងភូមិសែនសុខ៦សង្កាត់ឃ្មួញខណ្ឌសែនសុខ ។

ក្នុងឱកាសនោះដែរមានការចូលរួមពីលោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋាលខណ្ឌសែនសុខរួមនិងមន្ត្រីក្រោយមឱវាទផងដែរ។

លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌទទួលបន្ទុកផ្នែកស្ថិតិបានអោយដឹងថាក្រោមការដឹកនាំរបស់លោកវសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានអោយលោកដឹកនាំមន្ត្រីក្រោមឱវាទត្រូវតែចុះចែកសៀវភៅស្នាក់នៅនេះជួនប្រជាពលរដ្ឋអោយដល់ខ្នងផ្ទះជាប្រចាំ។

ក្នុងនោះដែរលោក អធិការរងក៍បានផ្តាំផ្ញើរដល់បងប្អូនដែលទទួលបានសៀវភៅនេះហើយសូមថែរក្សាអោយបានត្រឹមត្រូវព្រោះសៀវភៅនេះមានសារសំខាន់ណាស់ក្នុងគ្រួសារ។ជាទីបញ្ចប់លោកអធិការរងក៍សំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះអោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសអោយបានរើកចំរើនសុខសន្តិភាពបន្តទៀត  ៕ តុង សីហា

...

forne ac55effb-4324-4020-9547-ffb960ce6802 037123b6-c66e-49f5-bd82-4d164854582b 93a726ef-bbe6-4c5d-a7fb-a665c52c48bf e6980773-61e1-40dc-a3c6-46c5bea366ed 66086848-4988-4125-9c0d-57486e90f5cf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print