ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នេះអធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានបន្តចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់លំនៅឋានចំនួន៧គ្រួសារស្ថិតក្នុងភូមិសែនសុខ៦សង្កាត់ឃ្មួញខណ្ឌសែនសុខ ។
ក្នុងឱកាសនោះដែរមានការចូលរួមពីលោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋាលខណ្ឌសែនសុខរួមនិងមន្ត្រីក្រោយមឱវាទផងដែរ។
លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌទទួលបន្ទុកផ្នែកស្ថិតិបានអោយដឹងថាក្រោមការដឹកនាំរបស់លោកវសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានអោយលោកដឹកនាំមន្ត្រីក្រោមឱវាទត្រូវតែចុះចែកសៀវភៅស្នាក់នៅនេះជួនប្រជាពលរដ្ឋអោយដល់ខ្នងផ្ទះជាប្រចាំ។
ក្នុងនោះដែរលោក អធិការរងក៍បានផ្តាំផ្ញើរដល់បងប្អូនដែលទទួលបានសៀវភៅនេះហើយសូមថែរក្សាអោយបានត្រឹមត្រូវព្រោះសៀវភៅនេះមានសារសំខាន់ណាស់ក្នុងគ្រួសារ។ជាទីបញ្ចប់លោកអធិការរងក៍សំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះអោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសអោយបានរើកចំរើនសុខសន្តិភាពបន្តទៀត ៕ តុង សីហា















