សាងសង់ប្រព័ន្ធប្រឡាយបសាម សរុបចំនួន៣ខ្សែ និងសំណង់សិល្បការមួយចំនួនទៀតសម្រេចការងារបានប្រមាណ៦៥ភាគរយក្នុងអំឡុងខែឧសភា

ចែករំលែក៖

ខេត្តព្រះវិហារ ៖ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧នេះ ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥% ហើយ ។

សូមជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់វីរកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក ប្រព័ន្ធប្រឡាយ បសាម ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានចំនួនសរុប ០៣ ខ្សែ ប្រវែង ៤.២០០ ម៉ែត្រ ត្រូវបានសាងសង់ឡើងដោយបំពាក់នូវសំណង់សិល្បការមួយចំនួន ដើម្បីទាញទឹកពីអាងទឹកបសាម ទៅបម្រើដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩៣០ ហិកតា ស្រូវប្រាំង ចំនួន ១២០ ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនគ្រួសារកងទ័ពនៅតំបន់នោះ ។

ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម គ្រោងនឹងបញ្ចប់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ ២០១៧ ខាងមុខ ៕

...

d1b04808-926d-4a39-81c6-8f06a03dc157 a4488ba5-1b9d-45ac-9f0c-9c1f41956507 564922db-0332-41f6-99d4-3b2282bbb47d 1885f2df-b8ac-491c-af6f-8dfd1683b4a9 0912b23a-4d2e-4eec-8e60-4c7fe0edf71d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print