ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណៈពួកគេបានធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេច។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧នៅចំណុចផ្លូវសហព័ន្ធរុស្សីភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីនាក់ខាងលើនោះទី១មានឈ្មោះ ព្រុំ ចាន់រដ្ឋា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខទី២ឈ្មោះ ម៉ែន ម៉ាណារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសង់ថ្មីសង្កាត់កាកាបខណ្ធពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេនារីម្នាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពី ព័ណក្រហមលាយខ្មៅបានជិអតាមមកពីក្រោយហើយបានធ្វើសកម្មភាពឆក់យកការបូបប៉ុន្តែមិបានសម្រេចពេលនោះនាងក៍ស្រែកអោយគេជួយភ្លាមនោះជនសង្ស័យភ័យក៍ជិះម៉ូតូរត់ហើយកំលាំងសណ្តាប់ ធ្នាប់សង្កាត់ដែលនៅក្បែនោះឃើញក៍ជិះដេញតាមរហូតទៅដល់ភូមិស្លែងរលើងទើបចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង។ ចំណែកនារីរងគ្រោះក៍ជិះម៉ូតូទៅបាត់។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការេដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី ៕ តុង សីហា












