បច្ចុប្បន្ននៅអាមេរិក រុស្ស៊ីនិងអង់គ្លេសជាដើមគឺមានរដ្ឋសហព័ន្ធគឺជារដ្ឋឯករាជ្យមានរដ្ឋបាលដឹកនាំដាច់ដោយឡែកពីគ្នាមានការចេញច្បាប់ខុសគ្នា សម្រាប់គ្រប់គ្រងនៅក្នុងរដ្ឋនោះ ដូចជាប្រទេសមហាអំណាចលោកខាងលិចជាដើម។ មានតែធ្វើបែបនោះហើយទើបភូមាអាចឆ្លងផុតដំណាក់កាលនៃសង្គ្រាមស៊ីវិលឆ្ពោះទៅរកសន្តិភាពពិតប្រាកដិ។
សហរដ្ឋឬហៅថារដ្ឋសហព័ន្ធគឺជាគោលដៅចុងក្រោយដែលទីព្រឹក្សារដ្ឋាភិបាលលោកស្រីអង់សានសូជីបានលើកឡើង ដើម្បីឲ្យក្រុមជនជាតិភាគតិតរដ្ឋមានជម្លោះបញ្ចប់សង្គ្រាមឆ្ពោះទៅរកការបង្រួបបង្រួមជាត ។ រដ្ឋសហព័ន្ធបើទោះបានប្រព័ន្ធដឹកនាំដៃដោយឡែកពិតមែនតែស្ថិតនៅក្រោមរដ្ឋាភិបាល ភូមាដែលដូចជាញ៉ូវហ្សឺឡែនប្រទេសអង់គ្លេសជាដើមមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រោមរដ្ឋាភិបាលដដែល ។
គម្រោងខាងលើត្រូវបានលោកស្រីលើកឡើងនាឱកាសបើកកិច្ចចរចាស្វែងរក សន្តិភាពថ្មីមួយដើម្បីឈានបិទបញ្ចប់ជម្លោះជាតិជាច្រើនទស្សវត្តិកន្លងមកនៅក្នុងប្រទេសនេះ។
រយៈពេលប៉ុន្មានខែ ចុងក្រោយនេះគេសង្កេតឃើញមានភាពតានតឹងខ្លាំងនៅតាមតំបន់ជាប់ព្រំដែនបន្តិច មែនប៉ុន្តែកិច្ចខិតខំប្រឹងប្រែងជាសមូហភាពកំពុងផ្តល់ផ្លែផ្កាហើយ។នេះបើតាមប្រសាសន៍របស់លោកស្រីអ៊ុងសានស៊ូជីនៅចំពោះមុខតំណាងក្រុមជនជាតិភាគតិចជាច្រើនក្រុម ដែលមកប្រជុំចរចាគ្នា រយៈពេល៥ថ្ងៃនាទីក្រុងណៃពិដរដោយបានលម្អិតបន្ថែមទៀតថាការចរចាស្វែងរកសន្តិភាពបានឈានដល់ដំណាក់កាលជជែកអំពីគោលការណ៍ បង្កើតរដ្ឋសហព័ន្ធ។
លក្ខន្តិកៈជារដ្ឋសហព័ន្ធដែលលោកស្រីអ៊ុងសានស៊ូជីនិងក្រុមតំណាងជនជាតិភាគតិចបានបង្ហើបលទ្ធភាពចង់បង្កើតនៅភូមា ជាលើកដំបូងនេះជាដំណាក់កាលប្រវត្តិសាស្ត្រតែម្តង។ព្រោះប្រសិនបើភូមាព្រមចែកជារដ្ឋសហព័ន្ធមែនគឺដូចជាភូមាព្រមចែករំលែកអំណាចដឹកនាំដោយរដ្ឋនីមួយៗនឹងមានអំណាច តាក់តែងរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន។
តាំងពីបានទទួលឯករាជ្យនៅឆ្នាំ១៩៤៨មកភូមារួមរស់ក្នុងភាពប្រឈមនិងប្រយុទ្ធគ្នាដោយអាវុធផងជាមួយជនជាតិភាគតិច១៣០ជាតិពិន្ធុខុសគ្នាៗដែលទាមទារចង់បានស្វ័យភាព។ជម្លោះប្រដាប់អាវុធនិងជាតិពិន្ធុបានអូសបន្លាយរាប់ទសវត្សរ៍ តែគ្មានដំណោះស្រាយឡើយគំរូរដ្ឋសហព័ន្ធក៏មិនដែលត្រូវបានលើស្នើឡើងដែរប៉ុន្តែក្តីសង្ឃឹមទើបបានផុសឡើងនារយៈពេលមួយឆ្នាំនេះ នៅពេលបក្សប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីបានឈ្នះឆ្នោតសភាជាប្រវត្តិសាស្ត្រនិង ឡើងដឹកនាំប្រទេស។
ដំណើរការស្វែងរកសន្តិភាព ត្រូវបានចាត់ទុកជាអាទិភាពចំបងរបស់រដ្ឋាភិបាល ដឹកនាំដោយបក្សរបស់លោកស្រីអ៊ុងសានស៊ូជី។ការចរចាជុំដំបូងបានរៀបចំឡើងកាលពីខែកញ្ញា២០១៦ជំនួបថ្ងៃនេះគឺជាវគ្គទីពីរប៉ុន្តែការប្រយុទ្ធគ្នានៅមានសន្ធឹកខ្លាំងនៅឡើយនៅតាមតំបន់ខ្លះ ៕

Myanmar’s Aung San Suu Kyi faces what could be the toughest test of her leadership yet when she opens a major ethnic peace conference on August 31, 2016 aimed at ending wars that have blighted the country since its independence. / AFP PHOTO / AUNG HTET / TO GO WITH AFP STORY MYANMAR-UN-PEACE-ETHNIC-CONFLICT-PANGLONG,ADVANCER BY HLA-HLA TAY AND CAROLINE HENSHAW











