រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន ៖ ការអនុវត្តច្បាប់អាជ្ញាសឹកមិនប៉ះពាល់ដល់​សេដ្ឋកិច្ចឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោក Carlos Dominguez នៅថ្ងៃតី២៥ខែឧសភាបានប្រកាសថា ការអនុវត្តច្បាប់អាជ្ញាសឹក នៅលើកោះ មីនដាណាវ មិនប៉ះពាល់ដល់សេដ្ឋកិ្ចចប្រទេសនេះឡើយ។ ការប្រកាសខាងលើរបស់លោកដើម្បីធ្វើឲ្យក្រុមអ្នកវិនិយោគស្ងាប់ចិត្ត ពីការសម្រេចខាងលើរបស់រដ្ឋាភិបាល។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោកCarlos Dominguezបានបញ្ចាក់ថា«សេដ្ឋកិច្ចមិនរងការគំរាមកំហែងឡើយដោយច្បាប់អាជ្ញាសឹក ។កម្លាំងទាហាននៅតែគ្រប់គ្រងស្ថាប័នរដ្ឋសំខាន់ៗនៅលើកោះមីនដាណាវក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ»។ សកម្មភាពធ្វើអាជីវកម្មនៅទីនោះមិនប៉ះពាល់នោះឡើយ ដោយមានការការពារយ៉ាងល្អបំផុតពីកម្លាំងទាហាន។

ប្រធានាធិបតីហ្វីលីពីនលោកឌូទើរទេបានអនុម័តដាក់ច្បាប់អាជ្ញាសឹកនៅលើកោះមីនដាណាវកាលពីថ្ងៃទី២៣ខែឧសភា ក្រោយពេលមានការវាយប្រហារយ៉ាងខ្លាំងពីក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជិតស្និតនិងក្រុមភេរវកម្ម ISនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។

លោកឌូទើរទេបញ្ចក់ទៀតថា លោកអចនឹងចេញច្បាប់អាជ្ញាសឹកទូទាំងប្រទេសប្រសិនបើក្រុមភេរវកម្ម នៅតែបន្តសកម្មភាព វាយប្រហារទៅលើ កម្លាំងប៉ូលិសនិងទាហានក្នុងប្រទេសនេះ។

ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គូឌុយទែរតេនៅថ្ងៃទី២៤ខែឧសភា បានគំរាមអនុវត្តច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសបន្ទាប់ពីក្រុមឧទ្ទាមសម្លាប់កាត់ក្បាលមេប៉ូលិសនិងចាប់ជំរិតមនុស្សនៅទីក្រុងម៉ារ៉ាវីរបស់កោះមីនដាណាវ។ នៅថ្ងៃទី២៣ប្រធានាធិបតីហ្វីលីពីនទើបបានប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកនៅតំបន់ភាគខាងត្បូងមីនដាណាវដែលបានរងការវាយប្រហារភេរវកម្មពីក្រុមប្រដាប់អាវុធអ៊ីស្លាមដែលប្រកាសភ្ជាប់ខ្លួនទៅក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី។

“ខ្ញុំអាចនឹង ប្រើច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសដើម្បីការពារប្រជាជន” នេះជាប្រសាសន៍របស់ប្រធានាធិបតីហ្វីលីពីនឌុយទែរតេនៅមួយថ្ងៃក្រោយច្បាប់អាជ្ញាសឹកត្រូវបានដាក់ឲ្យអនុវត្តនៅមីនដាណាវ។ មីនដាណាវតំបន់ភាគខាងត្បូងហ្វីលីពីននៅថ្ងៃអង្គារបានរងការវាយប្រហារពីក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមដែលបាននាំគ្នាប្រមាណ ១០០នាក់ សម្រុកចូលទៅក្នុងទីក្រុងម៉ារ៉ាវីសម្លាប់ទាហានហ្វីលីពីន៥នាក់ និងចាប់មនុស្សជាច្រើននាក់ ធ្វើជាចំណាប់ខ្មាំង។
តាមអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងម៉ារ៉ាវី។ នៅថ្ងៃពុធគេមិនឃើញមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពហ្វីលីពីននិងក្រុមឧទ្ទាមនោះទេ។ អាជ្ញាធរហ្វីលីពីននៅមិនទាន់ដឹងច្បាស់ថាតើក្រុមឧទ្ទាមនៅមានវត្តមាននៅទីក្រុងម៉ារ៉ាវីឬបានដកខ្លួនទៅតំបន់ភ្នំនិងព្រៃដែលសម្បុករបស់ក្រុមនេះដែរឬយ៉ាងណានោះទេ ៕

...

Screenshot-2017-05-23-16.54.27-n8z01kpnenl2v7yj8dxe8te9sy0b1qez9s1lzeleok main_900 IMG_1784

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print