អ្នកចូលរួមប្រកួតបាល់ទាត់កុមារឆ្នាំ២០១៧ កើនឡើងរហូតដល់៣៩ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការប្រកួតបាល់ទាត់កុមារឆ្នាំ២០១៧របស់ធនាគារអអេចប៊ីបានប្រកាសបើកជាមួយផ្លូវការហើយ។ កុមារប្រហែល៣២០នាក់នឹងចូលរួមការប្រកួតនេះគឺមានការកើនឡើងរហូតដល់៣៩ភាគរយបើធៀបនឹងឆ្នាំមុនដែលកើនឡើងរហូតដល់៤០ក្រុមក្នុងឆ្នាំនេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ខែឧសភានេះនៅស្នាការធនាគារអអេចប៊ី។

លោកLIM LoongSengនាយកប្រចាំប្រទេសនិងអគ្គនាយកធនាគារអអេចប៊ីឥណ្តូឆៃណា“យើងខ្ញុំមានភាពរីករាយដែលបានរៀបចំកម្មវិធីនេះជាលើកទី៣ដែលត្រូវធ្វើនៅCentral Park Sports Complex, Phnom Penh City Center”។លោកបន្តថា         កម្មវិធីប្រកួតបាល់ទាត់កុមារឆ្នាំ២០១៧របស់ធនាគារអអេចប៊ីនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២៧ខែឧសភាឆ្នាំ២០១៧នេះដោយមានការចូលរួមយ៉ាងច្រើនមិនធ្លាប់មានចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៥។លោកលើកឡើងដែរថាកម្មវិធីឆ្នាំនេះមានការចូលរួមរហូតដល់៤០ក្រុមដោយក្នុងនោះមានក្រុមកុមារ៉ាចំនួន៣២ក្រុមនិងក្រុមកុមារីចំនួន៨ក្រុមដែលនឹងចូលរួមក្នុងការប្រកួតជាលើកដំបូងផងដែរ។ កុមារប្រហែល៣២០នាក់នឹងចូលរួមការប្រកួតនេះដែលមានការកើនឡើងរហូតដល់៣៩ភាគរយបើធៀបនឹងឆ្នាំមុន។ចាប់តាំងពី ឆ្នាំ២០១៥ មកចំនួនក្រុមដែលបានចូលរួមប្រកួតបានកើនឡើងពី២២ក្រុមក្នុងឆ្នាំ២០១៥ទៅ៣៣ក្រុមក្នុងឆ្នាំ២០១៦និងកើនឡើងរហូតដល់៤០ក្រុមក្នុងឆ្នាំនេះ។លោកថានេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាព្រឹត្តិការណ៍នេះកាន់តែទទួលបានការចាប់អារម្មណ៍ពីបណ្តាសាលារៀនជាច្រើននៅរាជធានីភ្នំពេញ។

លោកBernard Lim អ្នកតំណាងរបស់Phnom Penh City Center បានបញ្ជាក់ថា លោកជឿជាក់លើការជួយសហគមន៍និងការជួយប្រជាជនក្រីក្រនិងទន់ខ្សោយឲ្យឈានទៅសម្រេចក្តីសុបិន្តនិងបំណងប្រាថ្នារបស់ពួកគេ។កម្មវិធីប្រកួតបាល់ទាត់កុមារនេះគឺជាគម្រោងដ៏ល្អមួយដែលយើងត្រូវធ្វើ។លោកថាកុមារទាំងអស់ដែលចូលរួមការប្រកួតនេះមកពីតំបន់ជាយក្រុងនៃរាជធានីភ្នំពេញនិងមានជីវភាពក្រីក្រក៏ប៉ុន្តែពួកគេមានសុទិដ្ឋិនិយមនិងមានឆន្ទៈចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែនៅថ្ងៃណាមួយ។

លោកថាយើងឧបត្ថម្ភទីតាំងសម្រាប់ការប្រកួតនេះនៅSport Complex នៅថ្ងៃទី២៧ខែឧសភានេះ និងផ្តល់រង្វាន់ជាបាល់ទាត់ដល់សាលាដែលចូលរួមផងដែរ។រង្វាន់ជាបាល់ទាត់ទៅតាមចំនួនគ្រាប់បាល់ដែលក្រុមនីមួយៗបានទាត់បញ្ចូលទីក្នុងពេលប្រកួត។លោកថានេះគឺជាផ្នែកមួយនៃការចូលរួមចំណែកជួយសង្គមនិងយុវជនកម្ពុជាស្របពេលដែលកីឡាបាល់ទាត់គឺជាកីឡាពេញនិយមរបស់យុវជន។លោកសង្ឃឹមថាសកម្មភាពមនុស្សធម៌របស់យើងខ្ញុំនឹងជំរុញយុវជនវ័យក្មេងនៅតាមសាលាឲ្យចូលរួមការប្រកួតនេះ។

គួរបញ្ជាក់ដែរថាកម្មវិធីប្រកួតបាល់ទាត់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនភាពអង់អាចនិងជម្រុញទឹកចិត្តកុមារកម្ពុជាអោយមានភាពជឿជាក់ក្តីសង្ឃឹមនិងមោទនភាពដើម្បីជំនះលើបញ្ហាជីវភាពនិងជីវិតតាមរយៈការលេងកីឡា។ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការចូលរួមជួយដល់សង្គមរបស់ធនាគារអអេចប៊ីដើម្បីរួមចំណែកក្នុងការអប់រំយុវជនជំនាន់ក្រោយជាពិសេសក្រុមទន់ខ្សោយនិងក្រីក្រនៅក្នុងសហគមន៍ដែលមានវត្តមានរបស់ធនាគារអអេចប៊ីផងដែរ៕  វឌ្ឍនា

IMG_9079 IMG_9084 IMG_9086 IMG_9080 IMG_9075 IMG_9077 IMG_9082

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print