នាវាចម្បាំងអាមេរិកចូលទៅកៀកកោះសិប្បនិមិត្តចិន សមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ជាលើកទីមួយ នៅក្រោមការដឹកនំារបស់ប្រធានាធិបតីដូណាលត្រាំ នាវាចម្បាំងអាមេរិកមួយគ្រឿង បានចូលទៅ យាមល្បាត់ នៅជិតកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រចិនភាគខាងត្បូង ដែលជាការឌឺដង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីយោធាអាមេរិកបានប្រកាសឲ្យដឹងនៅថ្ងៃទី២៤ខែឧសភាថា នាវាចម្បាំង  USS Dewey របស់កម្លាំងទាហានជើងទឹកអាមេរិកបានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន ដែលបង្កើតឡើងខុសច្បាប់នៅតំបន់សមុទ្រចិនភាគខាងត្បូង។

នាវា USS Dewey បានចូលទៅជិតកោះ ដែលវៀតណាមប្រកាសថាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួនតែត្រូវបានចិនគ្រប់គ្រងដោយខុសច្បាប់។ការយាមល្បាត់នោះ គឺជាការអនុវត្តិនៅសិទ្ធសេរីភាពចរាចណ៍នៅដែនសមុទ្រចិនភាគខាងត្បូង ក៏ជាសកម្មភាពដំបូងចាប់តាំងពីប្រធានាធិបតីត្រាំឡើងកាន់តំណែង ប្រធានាធិបតីតាំងពីថ្ងៃទី ២០មករាឆ្នាំ២០១៧។

ការដែលអាមេរិកបញ្ចូនកម្លាំងទាហាន ចូលទៅកៀកកោះសិប្បនិមិត្តនោះនិងធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ។ នៅពេលនេះដែរ អាមេរិក កំពុងតែស្វែងរកការគាំទ្រពីចិន សម្រាប់គ្រាប់គ្រងកម្មវិធីបមរាណូរបស់កូរ៉េខាងជើង។

នៅក្នុងការដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា កម្លាំងទាហានជើងទឹកអាមេរិកតែងតែធ្វើការយាមល្បាតនៅដែនសមុទ្រអន្តរជាតិក្នុងតំបន់សមុទ្រចិនភាគខាងត្បូង  ហើយសកម្មភាព ចុងក្រោយរបស់អាមេរិកគឺនៅខែតុលាឆ្នាំ២០១៦ រហូតមកទលពេលនេះទើបមានការយ៉ាមល្បាត សាជាថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ។

ប៉ុន្តែសកម្មភាពយាមល្បាតរបស់អាមេរិកនាពេលនេះ អាចនឹងធ្វើឲ្យចិន មិនចូលរួមជាមួយអាមេរិក ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីបមរាណូនៅឧប្បទ្វីបកូរ៉េ។ ចិនដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងកម្មវិធីបរមាណូ កូរ៉េខាងជើង ហើយប្រសិនបើចិន មិនរារាំងទេនោះកូរ៉េខាងជើង មិនបោះបង់កម្មវិធីនោះឡើយ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតពាក់ព័ន្ធនិងកូរ៉េខាងជើង  លោកដូណាលត្រាំ បន្ទាប់ពីសរសើរដល់មេដឹកនាំគីមជុងអ៊ុនដល់ពេលថ្កោលទោសរិះគន់វិញម្តង ដោយលោកត្រាំ បញ្ចាក់ថា មេដឹកនាំកូរ៉េខាងជើង ឆ្កួតនិងអាវុធបរមាណូ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាបុរសធាត់ ឆ្កួតនឹងអាវុធនុយក្លេអ៊ែ ត្រឹមតែប៉ុន្មានថ្ងៃមុន នឹងបង្ហាញការសរសើរ ចំពោះមេដឹកនាំអាយុ៣២ឆ្នាំរួបនេះ ដែលបានគ្រប់គ្រងប្រទេស នៅក្នុងពេលមានវ័យដ៏ក្មេងបែបនេះ។

តាមសេចក្តីរាយការណ៍ ខ្សែអាត់សម្លេងនៃកិច្ចសន្ទនាតាមទូរស័ព្ទ របស់ លោក ត្រាំ ជាមួយនឹងមេដឹកនាំហ្វីលីពីន រ៉ូឌីហ្គូ ឌូទែតេ បានបង្ហាញថា មេដឹកនាំប្រទេសទាំងពីររូបនេះ បានធ្វើពិភាក្សាគ្នា អំពីប្រទេសកូរ៉េខាងជើង និងគីម ជុងអ៊ុន យ៉ាងលម្អិត ហើយលោក ត្រាំ បានសួរប្រធានាធិបតីហ្វីលីពីនថា តើគីម នឹងមានស្ថិរភាពទេ ហើយតើចិន មានឥទ្ធិពលណាមួយ ទៅលើរដ្ឋាភិបាលព្យុងយ៉ាង ដែរឬក៏ទេ។

ទីភ្នាក់សារព័ត៌មាន Ibtimes បានរាយការណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ថា បន្ទាប់ពីការហៅមេដឹកនាំផ្ដាច់ការ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាបុរសឆ្កួតនឹងអាវុធនុយក្លេអ៊ែបែបនេះ ត្រឹមតែរយៈពេលបីថ្ងៃក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ហៅ គីម ថាជា “បុរសវៃឆ្លាត (smart cookie) និងថាលោកមានកិត្តយសចង់ ជួបជាមួយ ប្រសិនកាលៈទេសៈ មានភាពល្អប្រសើរសមស្រប ៕

...

tau_chien_brfp index

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print