Mellow គឺជា speaker ប្រើ Bluetooth ផងនិង ជា power bank ដែលអាចប្រើជាតុមូលមានជើងបី បានផលិតឡើងដោយ Team Creatio ។ ការរចនារបស់ mellow នេះគឺជាផ្នែកមួយល្អបំផុតរបស់វា មានដូចជា តុឈើមួយដែលប៉ូលាពណ៌ត្នោតផ្ទៃខា ងលើ និងសំណាញ់ពណ៌ប្រផេះផ្នែកជុំវិ ញគែមនៃតុ រួមជាមួយជើងតុធ្វើពីឈើ។ នៅគន្លាតគែម តុ mellow ជាសំណាញ់ Bluetooth speaker និង រន្ធកាស Jack ប្រវែង 3.5mm សំរាប់ដោតស្តាប់ចំរៀងរួមជាមួយនឹ ង រន្ធ USB មួយលាក់នៅខាងក្រោយដើម្បីសាកបញ្ ចូលថ្ម។ ថាមពលថ្មខាងក្នុងមានទាំង 6,600mAh ឬ 13,000mAh) ដែលសាកថ្មពេលវាអស់តាមរយះឌុយ AC adaptor ចំពោះរយះពេលការប្រើប្រាស់ថ្មបា នពី 3 ទៅ 7 ម៉ោងអាស្រ័យលើការចាក់ភ្លេងលឺខ្ សោយឬខ្លាំង។
បើយើងមិនទាន់ស្គាល់ពីលក្ខណៈពិសេ សរបស់ Mellow នោះទេ យើងគិតថាវាត្រឹមតែជាតុឈើធម្មតា ប៉ុណ្ណោះ តែធាតុពិតរបស់វាពិតជាអស្ចារ្យគួ រអោយចង់បានមួយយកមកទុកប្រើក្នងគេ ហដ្ឋានដែរ ។ Mellow អាចរកបាននៅលើគេហទំព័រ Kickstarter ដែលមានតំលៃ $ 289 សំរាប់ម៉ូដែល 6,600mAh និង $299 សំរាប់ 13,000mAh ។ Team Creatio បានដំណើរការទទួលបានជោគជ័យជាច្រើ ន កាលពីយុទ្ធនាការ Kickstarter មុន ៕ ហេង លក្ខិណា