អ្នកបង្កើត អង្គការយុទ្ធសាស្ត្រ យោធា Geopolitical Futeresបានប្រមានថា អាមេរិក បានត្រៀមលក្ខណវាយប្រហារកូរ៉េខាងជើង បើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។
សារព័ត៌មាន Business Insider បានផ្សាយថា អ្នកបង្កើត អង្គការព្រឹក្សាយុទ្ធសាស្ត្រខាងលើ លោក George Friedman បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីវិនិយោគយុទ្ធសាស្ត្រឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុង Orlando អាមេរិក ថា បន្ទាប់ពីវិលត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីត្រាំនាថ្ងៃទី២៧ខែឧសភាខាងមុខ ទីក្រុងវ៉ាស៊ីនតោននឹងមានជម្រើសចុងក្រោយ សម្រាប់កូរ៉េខាងជើង ។
តាមការបញ្ចាក់របស់លោក Friedman ភាពតានតឹងរវាងអាមេរិកនិងកូរ៉េខាងជើង ធ្លាក់ចូលក្នុងតំណាក់កាលខ្ពស់បំផុត ហើយសង្គ្រាមគឺមិនអាច គេចផុតឡើយ បើទោះបីអាមេរិកដឹងថាត្រូវខាតបង់ជាច្រើនក្តី។ លោកបានលើកឡើងពីការបញ្ចូននាវាផ្ទុកយន្តហោះដល់ទៅ២គ្រឿង គឺប្រភេទ USS Carl Vinson និង USS Ronald Reagan និងយន្ត ហោចម្បាំង ជាង ១០០គ្រឿង ទៅកាន់ឧប្បទ្វីបកូរ៉េគឺជាសញ្ញានៃការត្រៀមវាយប្រហាររបស់អាមេរិកទៅលើទីតាំង យោធានិងអាវុធរបស់កូរ៉េខាងជើង។
យុទ្ធសាស្ត្ររបស់អាមេរិក នៅឧប្បទ្វីកូរ៉េនាពេលនេះ ធ្វើឲ្យនឹកឃើញដល់យុទ្ធសាស្ត្រត្រៀមវាយប្រហារអីរ៉ាក់ កាលពីឆ្នាំ១៩៩១ ដោយអាមេរិកបានត្រៀមលក្ខណបែបនេះដែរ។
ការអះអាងរបស់លោក Friedman បាន ក្រោយពេលដែលកូរ៉េខាងជើង សាកល្បងកាំជ្រួចមីស៊ីល ថ្មីបំផុត ហើយអង្គការសហប្រជាជាតិ បានថ្កោលទោសដល់សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ថាបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
សកម្មភាពរបស់កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ ថា ប្រទេសនេះមិនបោះបង់កម្មវិធីអាវុធរបស់ខ្លួនឡើយ ទាំង មីស៊ីល និងកម្មវិធីបមរាណូ បើទោះបីរងការដាក់ទណ្ឌកម្ម ច្រើនប៉ុនណាក្តី។
នៅពេលនេះទីក្រុងសេអូលស្ថិតនៅក្នុង គោលដៅនៃការវាយប្រហាររបស់កូរ៉េខាងជើង នៅពេលមានសង្គ្រាមកើតឡើង ។ បច្ចុប្បន្នទីក្រុងនេះមានពលរដ្ឋ២៥លាននាក់ មានភូមិសាស្ត្រនៅជិតព្រំដែនកូរ៉េខាងចើង និងរងការវាយប្រហារមុនគេបង្អស់។
លោក Friedman បញ្ចាក់ទៀតថា កូរ៉េខាងជើងមានកាំភ្លើងធំជាច្រើនសម្តៅទៅលើទីក្រុងសេអូល ទាំងនោះហើយបើមានសង្គ្រាមមិនអាចបញ្ចៀសពីការខាតបង់ទ្រងទ្រាយធំ នៅទ្រព្យសម្បត្តិនិងអាយុជីវិតឡើយ។ ដើម្បីទប់ស្កាត់ការវាយប្រហារពីកាំភ្លើងធំ ពីកូរ៉េខាងជើង អាមេររិកមានតែទម្លាក់គ្រាប់បែកយុទ្ធសាត្រ កម្ទេច អាវុធទាំងនោះប៉ុណ្ណោះ។
ការវាយប្រហារកូរ៉េខាងជើង អាចជម្រុញឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងនៅក្នុងតំបន់ និងលើពិភពលោក ។ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកអាមេរិកមិនដែលប្រកាស សង្គ្រាមជាមួយប្រទេសណានោះឡើយ។កូរ៉េខាងចើង គឺជាឧប្បស័គ្រយ៉ាងធំធេង សម្រាប់អាមេរិក ក្នុងរយៈ១០ឆ្នាំខាងមុខ កូរ៉េខាងជើង ដោយកូរ៉េខាងជើងជាប្រទេសមហាអំណាចបរមាណូ និងមានកាំជ្រួចមីស៊ីលទំនើបៗអាចវាយប្រហារ ដល់ទឹកដីអាមេរិក។ នៅពេលនោះ គ្មានប្រទេសណាមួយហានប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ។
នៅពេលនេះដើម្បីបញ្ចប់ ការគំរាមកំហែងនៅពេលអនាគត់ អាមេរិកចាំបាច់ត្រូវ តែចាប់ផ្តើមធ្វើពីពេលនេះទៅ គឺត្រូវតែលុបចោលកម្មវិធីបមរាណូនិងមីស៊ីលរបស់កូរ៉េខាងជើង ។ដើម្បីលុបចោលកម្មវិធីទាំងនោះ គឺត្រូវតែធ្វើសង្គ្រាម បញ្ចប់របបដឹកនាំគីមជុងអ៊ុន បញ្ចាប់កម្មវិធីបរមាណូ នឹងប្តូរមេដឹកនាំថ្មីនៅកូរ៉េខាងជើង។
ចាប់តាំងពីដើមឆ្នាំ ២០១៧ នេះមករបបក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបដល់ទៅ៨លើក។ លោកតេ ជុងហូអតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំប្រទេសអង់គ្លេសដែលបានផ្តាច់ខ្លួនរត់ទៅកូរ៉េខាងត្បូងបានបញ្ជាក់ថាគ្មានថ្ងៃដែលមនុស្សខ្លាំងគីម ជុនអ៊ុនបោះបង់កម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលទេ។ តាមលោកជុងហូ មានតែការផ្តួលរំលំរបបគីម ជុនអ៊ុនទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបាន។
សម្រាប់គីម ជុនអ៊ុន កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរនិងគ្រាប់មីស៊ីលអន្តរទ្វីបជាមធ្យោបាយតែមួយគត់ដើម្បីធានាពីការកាន់អំណាច និងរបបដឹកនាំរបស់គាត់។ដូច្នេះហើយបានជាគាត់ប្តេជ្ញាចិត្តមិនលះបង់ជាដាច់ខាតរហូតដល់ការដាក់ពង្រាយក្បាលនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលអន្តរទ្វីបដើម្បីត្រៀមប្រយុទ្ធ។
កូរ៉េខាងជើងនឹងមិនចាត់វិធានការណាមួយដើម្បីរំសាយកម្មវិធីនុយក្លេអ៊ែរទេ។សម្រាប់កូរ៉េខាងជើង គ្រប់កិច្ចព្រមព្រៀងបណ្តោះអាសន្ននិងកិច្ចសន្យាទាំងអស់គ្រាន់ជាមធ្យោបាយមួយដើម្បីឲ្យគ្រប់គ្នាទទួលស្គាល់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ។ មានអ្នកខ្លះគិតថា គីមជុនអ៊ុនជាមនុស្សឆ្កួត ឡប់សតិ តែមិនពិតទេ គាត់មិនមែនជាមនុស្សឆ្កួតឡប់សតិឡើយ។
មានតែការផ្តួលរំលំរបបគីមជុនអ៊ុនតែមួយគត់ទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបាន។ បើមិនអ៊ីចឹងទេ គឺគ្មានថ្ងៃដែលគីមជុនអ៊ុននឹងបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់គាត់ឡើយ។ ពិតណាស់គេមិនត្រូវជ្រើសរើសផ្លូវយោធាដើម្បីរំលំរបបគីម ជុនអ៊ុនទេព្រោះវានឹងបង្កឲ្យមានហានិភ័យធំធេងណាស់។ អ៊ីចឹងសួរថាតើអ្វីទៅជាដំណោះស្រាយ?។គេត្រូវតែទាញយកមេរៀនពីការដួលរលំរបបសង្គមនិយមនៅអឺរ៉ុបខាងកើត។
ក្នុងសម័យសហភាពសូវៀត ពលរដ្ឋរស់នៅអឹរ៉ុបខាងកើតដឹងថាអ្នករស់នៅអឺរ៉ុបខាងលិចមានសេរីភាព និងរបបប្រជាធិបតេយ្យ។ដូច្នេះគេត្រូវតែរំលំរបបក្រុងព្យុងយ៉ាងពីខាងក្នុង។ សព្វថ្ងៃមានខ្សែភាពយន្តនិងវប្បធម៌ពីកូរ៉េខាងត្បូងបានជ្រាបចូលបន្តិចម្តងៗទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកូរ៉េខាងជើង។ តាមរយៈខ្សែភាពយន្តនិងវប្បធម៌នេះ ពលរដ្ឋកូរ៉េខាងជើងបានដឹងពីសង្គមនិងភាពរីកចម្រើនរបស់ខាងត្បូង។នៅពេលដែលពលរដ្ឋនៅខាងជើងគ្រប់រូបបានជ្រាបច្បាស់ហើយនោះពួកគេអាចនឹងក្រោកឈរឡើងព្រមគ្នាដើម្បីរំលំប្រព័ន្ធដឹកនាំសព្វថ្ងៃ៕