ភ្នំពេញ ៖ អតីតកីឡាកប្រដាល់សេរីគុណខ្មែរមួយរូបឈ្មោះ ឯម ចាន់រស្មីត្រូវបានរងរបួសបែកក្បាលដេ៣០ថ្នេរដោយសារតែបានទាស់ពាក្យសម្តីជាមួយបុរសម្នាក់ជាជាងសំណង់កាលពីយប់និងវៃគ្នាមួយប្រាវតែមិនរបួសលុះព្រឹកឡើងក៏បើកឆាកប្រយុទ្ធគ្នាម្តងទៀតជាលទ្ធផលកីឡាករប្រដាល់រងរបួសធ្ងន់ចំណែកភាគីម្ខាងទតរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពា្រំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា បុរសដែលជាអតីតៈអ្នកប្រដាល់រងគ្រោះនោះ ឈ្មោះ ឯម ចាន់រស្មីអាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្វឹកនៅ “ក្លឹបប្រដាល់និរោធមានចជ័យ”បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនដៃដល់ ឈ្មោះកំសត់ អាយុជាង៣០ឆ្នាំមុខរបរជាជាងសំណង់ស្នាក់នៅបន្ទប់ក្បែរគ្នា។
សាក្សីបានអោយដឹងថានៅ មុនពេលកើតហេតុ កាលពីក្បាលល្ងាចជនរងគ្រោះនិងជនបង្កបានអង្គុយផឹកស៉ីនៅក្នុងបន្ទប់រៀងៗខ្លួនលុះស្រវឹងរៀងៗខ្លួន ក៏បានឆ្លើយឆ្លងក្លែមពាក្យសំដីដាក់គ្នាទៅវិញទៅមករហូតបានកើតចេញជាហិង្សាវាយតប់គ្នាមួយប្រាវដោយដៃទល់និងដៃផ្អើលអស់អ្នកជិតខាងមកជួយអន្តរាគមន៍ឃាត់ភាគីទាំងពីបញ្ចប់រឿងផងដែរ។ សាក្សីដដែលបានបន្តថា លុះព្រឹកឡើងវេលាម៉ោង៥ព្រឹកដោយសារតែមិនអស់ចិត្តរៀងខ្លួនពួកក៏បានបន្តការប្រយុទ្ធម្តងទៀត ដោយម្ខាងកាន់កាំបិតនិងម្ខាងទៀតកាន់ដែកខ្នាំងអំពៅ ប្រយុទ្ធគ្នាយ៉ាងស៉ីសាច់ហុតឈាម លទ្ធផលអតីតៈអ្នកប្រដាល់ បានរងរបួសបែកក្បាលដេរអស់៣០ថ្នេរ ចំណែកភាគីម្ខាងទៀតរបួសស្រាល។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅសុំការអន្តរាគមន៍៕ សុខាសែនជ័យ
...