ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានជួបជាមួយ ប្រជាពលរដ្ឋចំនួន ៤៨៤គ្រួសារ ដែលកំពុងរស់នៅ មិនរៀបរយ សហគមន៍តំបន់ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីបង្ហាញពីគម្រោងអភិវឌ្ឍន៍
ពិធីជួបសំណេះសំណាល ជាមួយប្រជា ពលរដ្ឋនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅ សហគមន៏ ភូមិសាមគ្គីមានជ័យ ។
ក្នុងឱកាសនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ អាជ្ញាធរដែនដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ឲ្យបងប្អូនស្របច្បាប់ នៅនិងកន្លែង មិនមានការដេញ ចេញពីកន្លែង នោះទេ។ ទីពីអាជ្ញាធររាជធានីភ្នំពេញ និងធ្វើផ្លូវអមសង់ខាងមាត់ប្រឡាយ លូ ដើម្បីងាយស្រួលបងប្អូនចេញចូល ផ្ទះបងប្អូនបានស្រួល ។ ទីបី ប្រឡាយលូនេះ ត្រូវបន្ដស្ថាបនា បុកស៊ីផាយ ពីគល់ស្ពានស្ទឹងមានជ័យ មកលូតំបន់លូ៥ ទួលពង្រ ។ ទីបួន អាជ្ញាធរ និងបន្ដចុះតបណ្ដាញ ទឹក ភ្លើង ជួនបងប្អូន ឲ្យត្រូវទៅ តាមស្ដង់ដារ , ទីបបរាំ ទីអាជ្ញាធរ រក្សាផ្ដល់ ដីទទឹង៥ ម៉ែត្រ គុណនិង១២ម៉ែត្រជូនបងប្អូន និងទីប្រាំមួយ ក្រោយពីគម្រោងនេះ សាងសង់ រួចរាល់ហើយ និងដាក់ភ្លើងបំភ្លឺផ្លូវ សាធារណៈ ជូនបងប្អូន នៅពេលយប់ ។ ក្នុងឱកាសនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាព លរដ្ឋ កុំយកសំរាមទៅ បោះចោលក្នុងលូ និងចោលសំរាម ពាសវាលពាស កាលឲ្យសោះ ។ បងប្អូន ត្រូវបន្ដចូលរួម ថែរក្សាជាមួយរាជរដ្ឋាភិ បាលកម្ពុជា នូវគោលនយោបាយភូមិ សង្កាត់ មាន សុវត្ថិភាព ។ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវ សុំឲ្យបងប្អូន ទៅចូលរួមចោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី៤ មិថុនា ឲ្យបានគ្រប់ៗគ្នា ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានបញ្ជាក់