ខេត្តសៀមរាប ៖ ដើម្បីការពារថែរក្សាសន្តិសុខសុ វត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្ អប្រសើរ កម្លាំងនគរបាល ខេត្តសៀមរាប បានចុះប្រមូលក្រុមក្មេងទំនើង ដែលដើរពាលារក្នុងពេលរាត្រី ដើម្បីយកទៅអប់រំធ្វើកិច្ចសន្យា រួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
នគរបាលក្រុងខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នាយប់រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កំលាំងការិយាល័យព្រហ្មទណ្ឌកំរិ តស្រាលបានសហការជាមួយកំលាំងអន្ តរាគម៍ និងកំលាំងនគរបាល នៃអធិការដ្ឋានក្រុងសៀមរាប ព្រមទាំងប៉ុស្តិនគរបាលរដ្ឋបា លសង្កាត់ស្វាយដង្គុំបានធ្វើកា រឃាត់ខ្លួនពួកក្រុមក្មេងទំនើងតា មដងស្ទឹងសៀមរាប និងតាមម្តុំព្រះអង្គចេកព្រះអង្ គចម ព្រមទាំងតាមសួច្បារក្នុងក្រុងសៀ មរាប បានចំនួន ១០នាក់ ស្រីពីរនាក់ ប្រភេទទីបីពីរនាក់ ប្រុស ប្រាំមួយនាក់។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលសមត្ថកិច្ចស្រាវជ្រាវ និងធ្វើតេស្តរកឃើញមាន ផ្ទុកសារធាតុញ្ញៀនចំនួន ៩នាក់ ស្រី ២នាក់ ប្រភេទទីបីម្នាក់ ក្នុងនោះប្រុស ៦នាក់។ ក្រុមក្មេងទំនើង ទាំង៩នាក់ ដែលមានផ្ទុកនូវសារធាតុញ្ញៀនកម្ លាំងសមត្ថកិច្ចបានបញ្ជូនបន្តទៅ អោយការិយាល័យជំនាញប្រឆាំងគ្រឿ ងញ្ញៀន នៃស្នងការដ្ឋាននគរបាលខេត្តដើម្ បីអនុវត្ត្តនិតិវិធី។ ចំណែកប្រភេទទីបីម្នាក់ទៀតមិនមា នសារធាតុញ្ញៀន និងបទល្មើសព្រហ្មទណ្ឌ ដូចនេៈកម្លាំងយើងបានធ្វើសាវតាក្ មេងទំនើងនិងធ្វើការអប់រំអោយត្ រឡប់ទៅផ្ទៈវិញផងដែរ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ៩នាក់ ដែលរកឃើញផ្ទុកសារធាតុញៀនក្នុងខ្ លួន សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិ យាល័យជំនាញដើម្បីសាកសួរ និងបន្តនិតិវិធីតាមច្បាប់ ៕ ប៊ុន រិទ្ធី











