ឆក់កាបូបបានសម្រេចគេចទៅបុករថយន្តគេត្រូវប្រជាពលរដ្ឋដេញតាមចាប់វាយទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីប្ដីប្រពន្ធពីនាក់បានសម្រេចព្យាយាមជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់ជិះម៉ូតូទៅបុករថយន្តគេដួលត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយចាប់បានព្រួតគ្នាវាយទ្រោមខ្លួនម្នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនិងម្នាក់ទៀតសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលជ័យជំនះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៧២កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដើរបណ្ដើរគ្នាពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជីះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ1FI-4629 ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាប្រពន្ធបានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវប្រជាពលរដ្ឋនិងជនរងគ្រោះស្រែកផ្អើលឆោឡោនាំគ្នាដេញតាមពីក្រោយរហូតមកដល់មហាវិថីព្រះនរោត្ដមកែងផ្លូវលេខ១៣៦ទើបជនសង្ស័យដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់ព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសថ្ងន់ម្នាក់និងម្នាក់ស្រាល។

ក្រោយពីកើតសមត្ថកិច្ចបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹងជនសង្ស័យម្នាក់ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរកាលម៉ែត្រ ចំណែកម្នាក់ទៀតសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគបាលជ័យជំនះ ដើម្បីកសាងសុំរឿងចាត់តាមនិតិវិធីច្បាប់ ៕ ស តារា

...

image2 image3 image4 image5 image6 image7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print