ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូទ័រចំនួន២គ្រឿង។ ករណីនេះកើតឡើងកាលពីវេលាង១និង៣០នាទីរសៀលថ្ងៃទី២៥ភូមិចុងថ្នាល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ចាន់ សុធា ភេទប្រុសអាយុ២៣ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ(ឃាត់ខ្លួន)ចំណែកបក្សពួកម្នាក់ទៀតមានឈ្មោ ហៅ អាប៉េដេ អាយុប្រហែល ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទឹកខណ្ឌចំការមន(រត់គេចខ្លួន)។ចំណែកជនរងគ្រោះមានឈ្មោះ មុិញ ហ័ង ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងផ្សាដែកស្នាក់នៅផ្ទះលេខ១៦៣ផ្លូវ១៨២សង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួល គោក។
ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូសណ្តោងរឺម៉កដោយមានសម្ភារផ្សាដែកដូចជាម៉ូទ័រតាក់និងម៉ូទ័រស្វានបុកនៅក្នុងរឺម៉កមកឈប់នៅមុខផ្ទះកន្លែងកើតហេតុហើយក៍ចូលទៅហូបបាយបន្តិចក្រោយមកស្រាប់តែមារបានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីស្មាកពព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BV4300ជិះគ្នា២នាក់បបានមកឈប់ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូទ័រចំនួន២គ្រឿងដាក់លើម៉ូតូពេលនោះជនរងគ្រោះឃើញក៍ចេញមកស្រែកថាចោរៗហើយជនសង្ស័យម្នាក់ក្នុងចំណោម២បានរត់គេចខ្លួននៅសល់តែជនសង្ស័យឈ្មោះ ចាន់ សុធា រត់មិនទាន់ទើបឃាត់ខ្លួនយកមកប្រគល់អោយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ តុង សីហា